ភ្ញាក់ផ្អើលដូចខ្មោច! ពេលដឺងថាការផឹកទឹកកកបណ្តាលអោយស្លាប់!

0
19
Loading...

កាលណា​អាកាសធាតុ​ក្តៅ យើង​ច្រើន​តែ​ដាក់​ដុំ​ទឹកកក​ក្នុង​ទឹក​ដើម្បី​ផឹក​ឱ្យ​ត្រជាក់​។ ​ក៏ប៉ុន្តែ​ត្រូវ​ដឹង​ថា​ការផឹក​ទឹកកក​ មិនល្អ​ចំពោះ​សុខភាព​ទេ ជា​ពិសេស​បើ​អាកាសធាតុ​មិន​ជា​ក្តៅ​ ខ្លាំងពេក​ណាស់ណា​នោះទេ។ ​ដើម្បី​អាច​យល់​បាន​ពី​ឥទ្ធិពល​របស់ ទឹក​ក្តៅ​និង​ទឹក​ត្រជាក់​មក​លើ​ រាងកាយ សូម​គិត​មើល​ការប្រៀបធៀប​ខាងក្រោម​នេះ​៖ កាលណា​យើង​ដេក​ត្រាំ​នៅក្នុង​ទឹ​កក្តៅ ទឹក​ក្តៅ​នោះ​ធ្វើឱ្យ​រន្ធ​ញើស​រីក​ឡើង ហើយ​យើង​មាន​អារម្មណ៍​ថា​ដូចជា​ធូរស្រាល​។ ទឹក​ត្រជាក់​មាន​ឥទ្ធិពល​ផ្ទុយ​ពីនេះ គឺ​ធ្វើឱ្យ​រន្ធ​ញើស​រួម​តូច​។ ទឹកកក​ក៏​ដូចគ្នា​ដែរ​។

​​តើ​ការផឹក​ទឹកកក​មាន​ផល​យ៉ាងណាខ្លះ​?


​ទឹក​ត្រជាក់​ធ្វើ​ប្រព័ន្ធ​ឈាម​រត់​រួម​ចុះ ល្បឿន​នៃ​ការរំលាយ​អាហារ​ត្រូវបាន​កាត់បន្ថយ ការ​ផ្សើម​រាងកាយ​មាន​ការលំបាក​
​រាងកាយ​ត្រូវ​ខំ​ប្រឹង​ធ្វើ​ឱ្យ​មាន​លំនឹង​សីតុណ្ហភាព មិន​បាន​កិន​រំលាយ​អាហារ និង​បឺត​យក​សារជាតិ​ចិញ្ចឹម​ឱ្យបាន​ល្អ​ទេ​
ផឹក​ទឹកកក​ក្រោយ​ការ​បរិភោគ​អាហារ​ធ្វើឱ្យ​មាន​ជាតិ​រំអិល​ក្នុង​ សព៌ាង្គ​កាយ ដែល​នឹង​កាត់បន្ថយ​ប្រព័ន្ធ​អ៊ី​មុយ​នីតេ ងាយ​នឹង​កើត​ផ្តាសាយ និង​ជម្ងឺ​ផ្សេងៗ​ទៀត​។​
បើ​ផឹក​ទឹកកក​ក្នុងពេល​បរិភោគ​អាហារ សីតុណ្ហភាព​ត្រជាក់​នឹង​ធ្វើ​ឱ្យ​ជាតិ​ខ្លាញ់​កក​មិន រលាយ​។​ ​
សរុបសេចក្តី​មក លើកលែងតែ​ក្នុង​ករណី​ដែល​សីតុណ្ហភាព​ឡើង​ក្តៅ​ខ្លាំង ដែល​តម្រូវ​ឱ្យ​ប្រើ​តឹក​ត្រជាក់​ដើម្បី​បញ្ចុះ​កម្តៅ យើង​គួរ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​វិញ ដែល​មាន​ផល​ល្អ​ចំពោះ​សុខភាព​ជាង​ទឹក​ត្រ ជាក់​៕

បញ្ចេញយោបល់
Loading...