ទុក្ខជាន់ទុក្ខ! កូនងងឹតភ្នែកឲ្យពាក់វ៉ែនតាទើបបាន២ថ្ងៃ ត្រូវជួបទុក្ខខ្លោច​ចិត្តម្តងទៀតដោយសារ..

0
17
Loading...

កែវភ្នែក​ជា​វត្ថុ​សំខាន់​បំផុត​មួយ​សម្រាប់​មនុស្ស​គ្រប់​រូប ​ភ្នែក​ជា​អ្នក​អាច​ឲ្យ​យើង​បាន​មើល​ឃើញ​អ្វីៗ គ្រប់​យ៉ាង​ដែល​នៅ​ជុំ​វិញ​ខ្លួន​ បើ​មនុស្ស​ត្រូវ​ខូច​ខាត​ភ្នែក​ហើយ ​ប្រៀប​បាន​នឹង​បាត់​បង​វត្ថុ​សំខាន់​សម្រាប់​ជីវិត​អីចឹង​ដែរ ព្រោះ​មិន​អាច​មើល​ឃើញ​អ្វី​បាន​ទាំង​អស់ ​រស់​នៅ​ដោយ​ភាព​ងងឹត​សូន្យ​ឈឹង​ពិបាក​ស្ទើរ​តែ​គ្រប់​រឿង​ ទាំង​ដើរ​ ដេក ​ឈរ​ អង្គុយ ​ញាំ​អាហារ​ជា​ដើម។

នៅ​ពេល​ថ្មីៗ​នេះ​មាន​គណនី​មួយ​ឈ្មោះ ​សាវ​ឌី​ បាន​សរសេរ​រៀប​រាប់​ទាក់​ទង​ទៅ​នឹង​កូន​ប្រុស​របស់​ខ្លួន​ក្រោយ​ពី​មាន​បញ្ហា​ជំងឺ​ភ្នែក​ដែល​ត្រូវ​ទៅ​កាត់​វ៉ែន​តា​ពាក់​ទាំង​ខ្លួន​នៅ​ក្មេង ​ហើយ​ពេល​មក​វិញ​បាន​តែ​ពីរ​ថ្ងៃ​ត្រូវ​មិត្ត​រួម​ថ្នាក់​គ្រវី​ខ្សែ​កាតាប​​ត្រូវ​វែនតា​បណ្ដាល​ឲ្យ​កញ្ចក់​វែនតា​ខ្ទាត​ត្រូវ​ភ្នែក​ថែម​ទៀត។ សំណាង​អាក្រក់​ផ្ទួន​ៗ​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ស្រក់​ទឹក​ភ្នែក​អាណិត​កូន​ជា​ខ្លាំង រហូត​ត្រូវ​នាំ​ទៅ​បន្ទប់​វះកាត់។

គាត់​បាន​សរសេរ​រៀប​រាប់​ថា ​« ទុក្ខ​អើយ​! ទុក្ខ​ផ្ទួនៗ​ កូន​ងងឹត​ភ្នែក​ទើប​ពាក់​វ៉ែនតា​បាន២ថ្ងៃ ​ឥឡូវ​មក​ត្រូវ​ភ្នែក​ទៀត។ ​កូន​ខ្ញុំ​អង្គុយ​រៀន​ ហើយ​មិត្ត​ភក្តិ​វា​គ្រវី​ខ្សែ​កាតាប​វាត់​ត្រូវ​កញ្ចក់​វ៉ែនតា​កូន​ខ្ញុំ ​កុំ​ពុង​តែ​ពាក់​ហ្នឹង​ បែក​ឥឡូវ​កញ្ចក់​វ៉ែនតា​មុត​ចូល​គ្រាប់​ភ្នែក»។ ឥឡូវ​ក្មេង​ប្រុស​នេះ​បាន​មក​ដល់​ផ្ទះ​វិញ​ហើយ មិត្ត​ភក្តិ​ដែល​រៀន​ជាមួយ​គ្នា​ក៏​បាន​មក​សួរ​សុខទុក្ខ​ផងដែរ។

ក្រោយ​ពី​ឃើញ​បែប​នេះ​ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​អាណិត​អាសូរ​ប្អូន​ប្រុស​ឈ្មោះ​ ខេវិន​ នោះ​យ៉ាង​ខ្លាំង​ព្រោះ​តែ​នៅ​ក្មេង​ជួប​រឿង​បែប​នេះ​ផ្ទួនៗ​ពេក​ ហើយ​មនុស្ស​ជា​ច្រើន​បាន​ជូន​ពរ​ឲ្យ​គាត់​ឆាប់​ជា​សះស្បើយ​។ ពេល​ដែល​ឃើញ​កូន​ឈឺ​ចាប់​បែប​នេះ​តើ​ម្តាយ​ឯណា​ទ្រាំ​មិន​យំ​បាន​ទៅ ​ពិត​ជា​អាណិត​កូន​ណាស់ ទឹក​ចិត្ត​ម្តាយ​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​កូន ​អ្នក​ធ្លាប់​មាន​កូន​ទើប​យល់​អារម្មណ៍​មួយ​នេះ៕

បញ្ចេញយោបល់
Loading...