បុកល្ហុងក្ដាមប្រៃ១ចាន ៤ម៉ឺនរៀលនៅឆ្នេរអូឈើទាល តិចច្រឡំនៅសិង្ហបុរី

0
5
Loading...

នៅ​តាម​រមណីយដ្ឋាន​នា​នា​ក្នុង​ប្រទេស ទាក់​ទង​នឹង​តម្លៃ​មុខ​ម្ហូប​ពិត​ជា​មាន​ភាព​ខុស​គ្នា ​មិន​ថា​ស្ថិត​នៅ​តាម​ឆ្នេរ​ ឬ​តំបន់​ប្រាសាទ​នោះ​ទេ ​ខ្លះ​ម្ហូប​ឆ្ងាញ់​ហើយ​តម្លៃ​សមរម្យ​អាច​ទទួល​យក​បាន​ទៀត​ ឯ​កន្លែង​ខ្លះ​ទៀត​មិន​ឆ្ងាញ់​ហើយ​ ថែម​ទាំង​មាន​តម្លៃ​ថ្លៃ​ទៀត​ផង ​ដូច​នេះ​មុខ​នឹង​ហៅ​ម្ហូប​មក​ទទួល​ទាន​ចាំ​បាច់​ត្រូវ​ដឹង​ពី​តម្លៃ​ជា​​មុន​សិន​ បើ​មិន​ចង់​ឲ្យ​ប៉ះ​ចំកន្លែង​ស៊យ​ទេ​នោះ។

ដូច​ជា​កាល​ពី​ពេល​ថ្មី​នេះ ម្ចាស់​គណនី​ហ្វេសប៊ុកម្នាក់ ​បាន​ចែក​រំលែក​ពី​បទ​ពិសោធន៍​ហួស​ចិត្ត​មួយ​ពេល​ដែល​ប៉ះ​ចំ​ខ្លួន​គាត់​ផ្ទាល់ ​ពេល​ទៅ​ញាំ​បុក​ល្ហុង​បុក​ក្ដាម​ប្រៃ​នៅ​ឆ្នេរ​អូរ​ឈើ​ទាល​នៃ​ខេត្ត​ព្រះ​សីហនុ​ថា​មាន​តម្លៃ​ថ្លៃ។ ក្នុង​គណនី​ឈ្មោះ​ មី​កាលីន ​បាន​សរសេរ​រៀប​រាប់​ថា​ « បុក​ល្ហុង​មួយ​ចាន​ ៤០ ០០០៛​កុំ​ឲ្យ​ចេះ​តែ​ឮ​គេ​ថា។

នេះ​ចែ​មក​ផ្ទាល់​ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​ដល់​បង​ប្អូន​ខ្មែរ​ឲ្យ​ប្រុង​ប្រយ័ត្ន​ពេល​ទៅ​ញាំ​អាហារ​តាម​កន្លែង​ដែល​មាន​ដំណើរ​កំសាន្ត​ សូម​សួរ​តម្លៃ​ជា​មុន​សិន ​ហើយ​ខ្ញុំ​ផុស​នេះ​មិន​មែន​ចង់​ល្បី​ ឬ​ក៏មក​បង្អាប់​ខេត្ត​ ហើយ​ឲ្យ​ល្បី​ទេ​ គ្រាន់​តែ​កុំ​ឲ្យ​ខក​ចិត្ត​ពេល​គិត​លុយ បញ្ជាក់​ខ្ញុំ​ជួល​កន្លែង​អង្គុយ​តុ​ពីរ​​៦០០០០៛​ ផ្សេង​មិន​មែន​បូក​ចូល​ម្ហូប (ជួល​តុ​អង្គុយ១ តម្លៃ ៣ម៉ឺន​រៀល)» ។

នៅ​តាម​កន្លែង​ញាំ​អី​នៅ​តាម​កន្លែង​ដំណើរ​កំសាន្ត​តែង​ជួប​នូវ​បញ្ហា​បែប​នេះ​ជា​ញឹក​ញាប់​ដូច​នេះ​ត្រូវ​សួរ​តម្លៃ​ជា​មុន​សិន​ បើ​មិន​ចង់​ឈឺ​ចាប់​ពេល​គិត​លុយ​ទេ​នោះ។ សារ​ទាំង​នេះ​អម​ជា​មួយ​និង​បុក​ល្ហុង​មួយ​ចាន​ដែល​មាន​ជើង​ក្ដាម​ប្រៃ​តូចៗ​នោះ​បាន​បង្ក​ឲ្យ​មាន​រិះគន់​ខ្លាំងៗ​ចំពោះ​​ម្ហូប​បែប​នេះ​មាន​តម្លៃ​ថ្លៃ។

អ្នក​ខ្លះ​ថា​ បើ​បុក​ល្ហុង​ប្រើ​ក្ដាម​ធំៗ​សាច់​ច្រើន​មួយ​ទៅ​ពីរ​ក្បាល​ តម្លៃ​អាច​នឹង​សម​រម្យ​តែ​នេះ​ប្រើ​ក្ដាម​ប្រៃ​តូចៗ​សោះ​ថ្លៃ​ដែរ។ ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​គាត់​ធ្លាប់​ហៅ​ស្រាបៀ​ធម្មតា​មួយ​កេះ​ មក​ទទួល​ទាន​មាន​តម្លៃ​រហូត​ដល់​ទៅ ៧០​$ ​ថ្លៃ​ជាង​ចូល​ច្រៀង​នៅ​ខាអូខេ​ទៀត​ផង៕

បញ្ចេញយោបល់
Loading...