ឪពុកម្ដាយរវល់ដើរភ្នួង៣ថ្ងៃ ផ្ញើកូនឲ្យតាយាយមើល ស្រាប់តែមីងនាំក្មួយទៅឈរក្បែរប្រឡាយទឹក ដូចឲ្យក្មេងទៅលង់ទឹកស្លាប់ចឹង…

0
16
Loading...

កណ្តាលៈ កាលពីវេលាម៉ោងប្រហែល៨ៈ៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងប្រឡាយទឹកជម្រៅ ទឹកប្រហែល២ម៉ែត្រ ក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយក្មេងស្រី២នាក់បងប្អូនបានស្លាប់ ដោយសារការធ្វេសប្រហែសរបស់មីង យកក្មេងស្រីទាំងនោះអោយឈរក្បែរប្រឡាយទឹករួច យកបាយទៅអោយម្តាយដែលកំពុងច្រូតស្រូវនៅក្បែរនោះ ពេលត្រឡប់មកវិញបាត់ក្មេងអស់។

ជនរងគ្រោះ‌ទី១.ឈ្មោះ ប៉ិច រក្សា ភេទស្រី អាយុ៩ឆ្នាំ។ និងប្អូនឈ្មោះ ប៉ិច រម្យនា ភេទស្រី អាយុ៤ឆ្នាំ។ ម្តាយឈ្មោះឡាង ប៊ុនណាង ភេទស្រី អាយុ២៨ឆ្នាំ មុខរបរអ្នកសំអាងការ ស្ថិតនៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ម្ដាយបានរៀបរាបទាំងទឹកភ្នែកថា គាត់បានយកកូន២នាក់ស្រី ទៅផ្ញើឪពុកម្តាយ នៅភូមិ.ឃុំខាងលើ រយៈពេល៣ថ្ងៃហើយដោយសារខ្លួនជាប់រវល់ ដើរភ្នួងគេទាំង២នាក់ប្តី រហូតដល់ថ្ងៃទី១០ ធ្នូ ប្រហែលម៉ោង៨ៈ១០នាទីនេះ បានលឺដំណឹងពីឈ្មោះ ឆុន មុំ ភេទស្រី អាយុ៣៥ឆ្នាំ ត្រូវជាប្អូនរបស់ប្តីនាង បានតេប្រាប់ថា កូនរបស់បងឯងលង់ទឹកប្រឡាយខាងត្បូងភូមិ ទាំង២នាក់ស្លាប់ហើយ ដោយសារវាទៅតាមខ្ញុំនិងកូនខ្ញុំ ហើយកូនខ្ញុំវាលង់ទឹកដែរតែវានៅរស់ទេដោយសារ ខ្ញុំយកបាយទៅឲ្យម្តាយកំពុងតែច្រូតស្រូវ នៅខាងត្បូងប្រឡាយ មូលហេតុមកពីខ្ញុំឲ្យវាទាំង៣នាក់ ឈរចាំមាត់ប្រឡាយ ពេលខ្ញុំត្រឡប់មកវិញឃើញតែកូនខ្ញុំហែលទឹកខ្វៃៗ ខ្ញុំក៏ស្រែកហៅអ្នកភូមិមកជួយស្រង់ តែកូនបងឯងទាំង២ស្លាប់ហើយ ពេលនោះខ្ញុំក៏មកដល់ ស្រាប់តែឃើញកូនស្រីទាំង២ស្លាប់មែន ខ្ញុំក៏យកសពកូនស្រីទៅផ្ទះវិញ។

ក្រោយមកសមត្ថកិច្ចនគរបាលផ្នែកពិនិត្យ វិភាគកន្លែងកើតហេតុស្រុកអង្គស្នួល មកដល់កន្លែងកើតហេតុ ដោយមានចូលរួមពីលោក ក្រុមប្រឹក្សាឃុំគ្រូពេទ្យមេភូមិនគរបាលប៉ុស្តិ៍ ប្តី ប្រពន្ធបងប្អូន បានធ្វើការពិនិត្យ លើជនរងគ្រោះគ្មានស្នាកស្នាមអ្វីទេ ពិតជាស្លាប់ដោយសារ លង់ទឹក ដោយឡែកសពបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចេញយោបល់
Loading...