មិនធម្មតា!! គង់ ចាន់ស្រីមុំ និងស្វាមីសង្ហា ដើម្បីជំនួយសុខចិត្តលះបង់ខ្លួនញាំអាហារតាមជញ្ចើមផ្លូវទាំង…

0
15
Loading...

តារាកម្សាន្ត៖ តារាប្រុសស្រីប្តីប្រពន្ធវ័យក្មេង លោក គឹម សីហា និងអ្នកនាង គង់ ចាន់ស្រីមុំ ត្រូវបានមហាជនចាត់ទុកថា ជាគូស្វាមីភរិយាដ៏គួរឲ្យស្រលាញ់បំផុត ព្រោះអ្នកទាំងពីរតែងតែបង្ហាញពី ក្តីស្រលាញ់ និងភាពផ្អែមល្ហែម ការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកគ្មានចន្លោះឡើយ រហូតថែមទាំងធ្វើឲ្យមហាជនជាច្រើន លួចច្រណែននឹងជីវិតគូដែលពោរពេញ ទៅដោយសុភមង្គលរបស់អ្នកទាំងពីរថែមទៀតផង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ទន្ទឹមនឹងភាពល្អស្អាតរបស់តារាប្តីប្រពន្ធវ័យក្មេងមួយគូនេះ មហាជនមួយចំនួនក៏ប្រហែលជាមិនបានដឹងទេថា នៅពីក្រោយភាពល្អឆើត និងជីវិតមានបានរបស់ពួកគេ គឺយ៉ាងណានោះទេ។

ជាក់ស្ដែង កាលពីថ្មីៗនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ក៏បានបង្ហោះចែកចាយរូបភាពពីសកម្មភាព ដំណើរកម្សាន្តមួយរបស់អ្នកទាំងពីរ នៅឯក្រៅប្រទេស (ដើរលេងផង និងទិញឥវ៉ាន់ផង) លើបណ្ដាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ក្រោយបានឃើញសកម្មភាពមួយចំនួន (ដូចជា ញ៉ាំអាហារនៅចិញ្ចើមផ្លូវជាដើម) ជាមួយនឹងសាររៀបរាប់យ៉ាងចាក់ដោតចិត្ត។

អ្នកទាំងពីរបានសរសេរថា «ជីវិតពិត មើលទៅគ្រប់រូបភាពទាំងអស់របស់ខ្ញុំគឺល្អណាស់មែនអត់…? ចា៎ ទាំងនេះគឺជាអ្វីដែលនៅខាងក្រោយរូបភាពស្អាតៗរបស់ពួកខ្ញុំ។ ជីវិតមនុស្សយើងកើតមកគឺខុសៗគ្នា… មិនសូវមានទ្រព្យអស្ចារ្យ តែមានសេក្តីសុខខ្លាំងៗសប្បាយ រីករាយនូវអ្វីដែលខ្ញុំមាន មិនពឹងផ្អែកទៅលើអ្នកណា នេះជាអ្វីដែលខ្ញុំចង់បាន… » ។

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ ខ្មែរឡូត

បញ្ចេញយោបល់
Loading...