ចិនទៀត! ចិនមួយក្រុមជិះឡានមកលួចដើមឈើមួយផើង តែឥឡូវប្រគល់វិញ និងប្រាប់ហេតុផលហួសចិត្តគួរ​ឱ្យអស់សំណើច

0
16
Loading...

គ្រប់​គ្នា​ហួស​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ដឹង​ករណី​លួច​មួយ ដែល​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​ចិន​មួយ​ក្រុម ជិះ​រថយន្ត​ម៉ាក Lexus។ ចំណែក​កម្មវត្ថុ​នៃ​ការ​លួច​នោះ គឺ​ផើង​ដាំ​កូន​ឈើ​មួយ ដែល​ដាក់​នៅ​មុខ​ហាង ហើយ​បាត់​ស្រមោល​នៅ​យប់​ថ្ងៃ​ទី៨ ខែ​ធ្នូ ពោល​គឺ​យប់​មិញ​នេះ។ ព្រឹក​ឡើង ម្ចាស់​ហាង​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព ឃើញ​ថា​ផើង​កូន​ឈើ​ត្រូវ​បាន​គេ​លើក​ដាក់​ឡាន​យក​ទៅ​បាត់។


ជន​រង​គ្រោះ​ដែល​បាត់​ផើង​ដាំ​កូន​ឈើ មាន​ឈ្មោះ​លើ​គណនី Facebook ថា Jur La។ ក្រោយ​ពី​ឆែក​កាមេរ៉ា​សុវត្ថិភាព លោក​បាន​បង្ហោះ​រូប​ភាព និង​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​មិញ​នេះ​ថា៖ «សូម្បី​តែ​កូន​ដើម​ឈើ ក៏​ពួក​ចិន​លួច​ដែរ សុំ​សរសើរ​ហើយ​លោក​ចិន ជួយ​មើលៗ​គាត់​ផង ប្រយ័ត្ន​ទាំង​អស់​គ្នា (បាត់​យប់​ថ្ងៃ​ទី​ 8.12.2018)»។ គ្រប់​គ្នា ដែល​បាន​ឃើញ​ការ​បង្ហោះ​នេះ នាំ​គ្នា​ហួស​ចិត្ត និង​អស់​សំណើច​យ៉ាង​ខ្លាំង។

រហូត​មក​ដល់​វេលា​ម៉ោង ៤​ល្ងាច ថ្ងៃ​ទី៩ ខែ​ធ្នូ​នេះ ស្រាប់​តែ​លេច​មុខ​ជន​ជាតិ​ចិន​ដដែល ជិះ​ឡាន Lexus ដដែល ដឹក​ផើង​កូន​ឈើ​យក​មក​ឱ្យ​វិញ។ បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​កូន​ឈើ គឺ​ជន​ជាតិ​ចិន​ទាំង​នោះ ប្រាប់​ថា​កាល​ពី​យប់​មិញ ពួក​គេ​ផឹក​ស្រវឹង​ជ្រុល ទើប​ច្រឡំ​លើក​ដាក់​ឡាន​យក​ទៅ។ លុះ​ពេល​ស្វាង​វិញ ក៏​ភ្ញាក់​ខ្លួន យក​មក​សង​វិញ​ទៅ។ អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ បាន​និយាយ​ថា ប្រហែល​ជា​ជន​ជាតិ​ចិន​ទាំង​នោះ ចង់​ហាត់​ប្រាណ​ឱ្យ​ឆាប់​ស្វាង៕

បញ្ចេញយោបល់
Loading...