គ្មាន​ភ្លើង​គ្មាន​ផ្សែង! ករណី​បាញ់​ប៉ះ​កូន​ផ្កាយ​៣ ដឹង​ការ​ពិត ឧត្ដម​សេនីយ៍​ឯក ស ថេត ​ប្រាប់​ថា​បញ្ចប់​រឿង​ហើយ

0
59
Loading...

ករណី​ផ្ទុះ​អាវុធ​កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ដែល​បណ្ដាល​ឱ្យ​កូន​ប្រុស លោក​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ឯល វណ្ណ​​​ថន រង​របួស​បាក់​ជើង បាន​នាំ​ឱ្យ​មាន​ការ​ជជែក​បក​ស្រាយ​យក​ត្រូវ​រៀង​ខ្លួន និង​ចេញ​លិខិត​បំភ្លឺ​តាម​បណ្ដាញ​សង្គម ដោយ​ភាគី​រង​គ្រោះ​បញ្ជាក់​ថា​នឹង​ដាក់​ពាក្យ​ប្ដឹង។ ទោះ​បែប​នេះ​ក្ដី ឧត្ដម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​មូលហេតុ​ច្បាស់ និង​ប្រាប់​ថា​ដោះ​ស្រាយ​បញ្ចប់​រឿង​ហើយ។ ​​​​

​កាល​ពី​ថ្ងៃ​ទី៤ ខែ​ធ្នូ​កន្លង​ទៅ មាន​​ករណី​​​ផ្ទុះអាវុធ​​​បណ្តាល​​​ឲ្យ​​​បុរស​​​ម្នាក់​​​ជា​​​កង​​​អង្គ​រក្ស​​​រង​របួស​​​ត្រង់​​​ភ្លៅ នៅក្នុង​​​មូលដ្ឋាន​​​ខណ្ឌ​មាន​ជ័យ ក្នុង​​​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​៣ ដោយ​​​កម្លាំង​​​សមត្ថកិច្ច​​​ន​គ​រ​បាល​​​ខ​​​ណ្ឌ​​​ដង្កោ។ ករណី​នេះ ឯកឧត្តម ឧ​​​ត្ត​​​ម​​​ឧ​​​ត្ត​​​ម​​​សេនី​យ៍​ឯក ស ថេត អគ្គ​​​ស្នងការ​រង​​​ន​គ​របាល​ជាតិ និង​​​ជា​​​ស្នងការ​​​ន​គ​រ​បាល​​​រាជធានី​​​ភ្នំពេញ បានបញ្ជាក់​​​ប្រាប់​​​បណ្តាញ​​​សារ​ព័ត៌មាន​​​ថា ករណី​​​បាន​​​ដោះស្រាយ​​​បញ្ចប់​​​រួចរាល់​​​អស់ហើយ។

​​​ឯកឧត្តម ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ស ថេត ក៏បាន​​​លើកឡើង​​​អំពី​​​មូល​​​ហេតុថា គ្មាន​​​កម្លាំង​​​សមត្ថកិច្ច​​​ណា​​​នៅ​​​សុខៗ​​​ដើរ​​​បាញ់​​​នោះទេ រឿង​​​ហ្នឹង​​​គឺ​​​ផ្តើមចេញពី​​​ការហូបចុក​​​ហើយ គាត់​​​មាន​​​អាវុធ​​​នៅ​​​នឹង​​​ខ្លួន ទោះបីជា​​​គាត់​​​មាន​​​សំបុត្រ​ស្នាម​​​ប្រើប្រាស់​​​ក៏ដោយ ហើយ​​​គាត់​​​ដក​​​សម្ញែង​​​បង្ហាញ​​​ធ្វើ​​​ឲ្យ​​​មានការ​​​ភ្ញាក់ផ្អើល​​​ដល់​​​ប្រជា​ពល​រដ្ឋ ហើយ​​​ពល​រដ្ឋ​​​ក៏បាន​​​ប្តឹង​​​មកដល់​​​សមត្ថកិច្ច​​​ខណ្ឌ​​​ដង្កោ។

ភ្លាមៗ​​​នោះ​​​សមត្ថកិច្ច​​​ន​គ​រ​បាល​​​ក៏​​​ចុះទៅ​​​ក្នុង​​​កិច្ច​​​ប្រតិ​​​ប​​​តិ្ត​​​ការ នៅ​ពេលដែល​​​ចុះ​​​ក៏​​​មិនបាន​​​ដឹងថា គាត់​​​នឹង​​​ជា​​​កងកម្លាំង​​​ដែរ​​​ទេ ហើយ​​​គាត់​​​ក៏បាន​​​ជិះ​​​ម៉ូតូរ​​​ត់​ទៅ សមត្ថកិច្ច​​​ក៏​​​ដេញ​តាម​​​ហើយ​​​បាន​​​បាញ់​​​ឡើង​លើ​​​ដើម្បី​​​ឲ្យ​​​គាត់​​​ឈ​ប់ តែ​​​គាត់​​​ក៏​​​មិន​​​ឈ​ប់​​​ទេ ហើយ​​​ថែមទាំង​​​ក៏​​​ដក​​​អាវុធ​​​ពី​​​ច​ង្កេះ​​​គាត់​​​ទៀត ។ ពេល​នោះ​​​សមត្ថកិច្ច​​​ក៏​​​បាញ់​​​ដី​​​ប៉ុន្មាន​​​គ្រាប់​​​ទៀត ក៏​​​ខ្ទា​​​ត់​​​ផ្លាត​​​គ្រាប់​​​ត្រូវ​​​ភ្លៅ​​​គាត់​​​ទៅ ។ ហើយ​​​រឿង​នេះ​​​ក៏បាន​​​ដោះស្រាយ​​​បញ្ចប់​​​ផងដែរ មិន​​​មានការ​​​ប្តឹង​ផ្តល់​​​អ្វី​​​ទេ​​​។​​​

​ទោះបីជា​​​មានការ​​​បញ្ជាក់​ពី ឯកឧត្តម​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ស ថេត បែប​នេះ​ក្ដី បើ​តាម​​​ប្រភព​​​បាន​​​បង្ហើប​​​ឲ្យ​​​ដឹងថា លោក​​​ឧ​​​ត្ត​​​ម​​​សេនី​យ៍​​​ឯក ឯល វណ្ណ​​​ថន មេបញ្ជាការ​​​កង​អនុ​សេនា​ធំ​​​ការពារ​​​ផ្ទាល់​​​សម្តេច​​​តេ​​​ជោ ហ៊ុន សែន និង​​​សម្តេច​​​កិ​​​តិ្ត​​​ព្រឹទ្ធ​​​បណ្ឌិត​​​ក៏បាន​​​បញ្ជាក់​ថា លោក​​​នឹង​​​ប្តឹង​​​ករណី​​​បាញ់​​​មកលើ​​​កូន​ប្រុស​​​របស់លោក​​​ដោយ​​​គ្មាន​​​កំហុស​​​ទៅ​​​តុលាការ ។ បើ​ទោះបី​​​ជាមាន​​​វត្តមាន​​​លោក​​​អភិបាលខណ្ឌ និង​​​លោក​​​អធិការ​​​ខណ្ឌដង្កោ បាន​​​ចុះទៅ​​​សួរសុខទុក្ខ​​​កូន​ប្រុស​​​គាត់​​​ដល់​​​ម​ន្ទីរ​​​ពេទ្យ​​​ក៏ដោយ លោក​​​មិន​​​អត់ឱន​​​ឲ្យ​​​បានទេ ។​​​

​បើ​តាម​ប្រភពពី​​​អធិការ​រង​​​ខណ្ឌ​​​បាន​​​និយាយថា បន្ទាប់ពី​​​ទទួលបាន​​​សេចក្តី​រាយការណ៍​​​ពី​​​ពល​រដ្ឋ​​​ថា មាន​​​មនុស្ស​​​មួយក្រុម​​​បាន​​​អា​​​ម៉េ​​​កាំភ្លើង​​​បង្អួត​​​គ្នា​​​នៅ​ក្នុង​​​ហាង​​​ម្លប់​​​ស្វាយ ពេល​នោះ​​​លោក​​​ក៏បាន​​​បញ្ជា​​​ឲ្យ​​​កម្លាំង​​​ចុះ​​​ត្រួត​​​ពិន​​​និត្យ​​​មើល ហើយ​​​ឲ្យ​​​មានការ​​​ប្រុង​ប្រយ័ត្ន​​​ផង ព្រោះ​​​គេ​​​មាន​​​អាវុធ ។ ពេល​​​នោះគេ​​​មិន​​​ឈ​ប់​​​ឲ្យ​​​សមត្ថកិច្ច​​​ត្រួត​ពិ​និត្យ​​​ទេ ព្យាយាម​​​ជិះ​​​ម៉ូតូ​​​រត់​​​រហូតដល់​​​មុខ​​​ផ្សារ​​​ដី​​​ថ្មី ក្នុង​​​សង្កាត់​​​ស្ទឹង​មាន​ជ័យ​​៣ ខណ្ឌ​មាន​ជ័យ តាម​​​ច្រក​​​តូច​​​សមត្ថកិច្ច​​​ក៏​​​បាញ់​​​ឡើង​លើ​​៤​​គ្រាប់ ជន​ស​ង្ស័​យ​​​ក៏​​​ដក​​​កាំភ្លើង​​​តែ​​​មិនបាន​​​បាញ់​​​ទេ សមត្ថកិច្ច​​​ក៏​​​បាញ់​​​ផ្ជុ​​​ច​​​ដី​​​ក៏​​​ផ្លាត​​​គ្រាប់​​​ត្រូវ​​​ភ្លៅ​​​តែម្តងទៅ៕

បញ្ចេញយោបល់
Loading...