ប្ដីលោភលន់ផ្ដាំ​ប្រពន្ធ​ឱ្យកប់​លុយជាមួយ​ពេលស្លាប់ តែប្រពន្ធនឹកឃើញវិធីដ៏ឆ្លាតវៃមួយ ដោយមិនក្បត់សន្យា

0
77
Loading...

បុរស​​​ម្នាក់​​​ខំ​​​ប្រឹង​​​ធ្វើការ​​​ឥត​​​ឈ​ប់​​​ឈ​រ ដោយ​​​ចំណាយ​​​កម្លាំង​​​ពីរ​​​ដង​​​ជាង​​​ធម្មតា ដើម្បី​​​រក​​​ប្រាក់​​​មក​​​ចំណាយ​​​ទាំង​​​កំណាញ់ និង​​​ស​ន្សំ​​​ទុក​​​សម្រាប់​​​ជីវិត ហើយ​​​ពេល​​​រៀប​​​ស្លាប់​​​​ទៅ​​​ហើយ​​​នៅ​​​លោភ​លន់​​​ចង់​​​បាន ផ្ដាំ​​​ឲ្យ​​​ប្រពន្ធ​​​កប់​​​លុយ​​​ទាំង​​​អស់​​​ជាមួយ​​​ខ្លួន​​​ទៀត​។ រឿង​​​មួយ​​​នេះ បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចែក​​​ចាយ​​​ត​​​គ្នា​​​ពាស​​​ពេញ​​​ពិ​ភព​លោក ត្រឹម​​​ពេល​​​ដ៏​​​ខ្លី​​​ប៉ុណ្ណោះ​។​

ជា​​​ធម្មតា​​​មនុស្ស​​​ដាក់​​​ចិត្ត​​​ធ្វើការ​​​រក​​​លុយ ក៏​​​ដើម្បី​​​ចំណាយ​​​សម្រាប់​​​គ្រួសារ និង​​​បំពេញ​​​ត​ម្រូ​វ​ការ​​​ជីវិត​​​ឲ្យ​​​បាន​​​ប្រសើរ​​​សុខ​​​ស្រួល​​​ដូច​​​គេ​​​ដូច​​​ឯង​។ ចំណែក​​​មនុស្ស​​​មួយ​​​ចំនួន​​​ទៀត ខំប្រឹង​​​បញ្ចេញ​​​ញើស​​​ឈាម រួច​​​ស​ន្សំ​​​​លុយ​​​ទុក​​​យ៉ាង​​​ច្រើន បើ​​​ទោះ​​​បី​​​ដឹង​​​ថា​​​​ថា​​​ខ្លួន​​​ចាស់ ហើយ​​​ពេល​​​ស្លាប់​​​មិន​​​អាច​​​នាំ​​​យក​​​លុយ ឬ​​​ទ្រ​ព្យ​​​ទាំង​​​នោះ​​​ទៅ​​​តាម​​​ខ្លួន​​​ក្ដី​។​មិន​​​ខុស​​​គ្នា បុរស​​​ម្នាក់​​​ប្រឹង​​​ធ្វើការ​​​រក​​​ប្រាក់​​​ដូច​​​គេ​​​ដូច​​​ឯង​​​ដែរ ប៉ុន្តែ​​​បែរ​​​ជា​​​កំណាញ់​​​ម៉ៅ​​​ស្វិត​​​មិន​​​គិត​​​អ្នក​​​នៅ​​​រស់​។

ចៃដន្យ​​​ថ្ងៃ​​​មួយ បុរស​​​លោ​ភ​​​លន់​​​បាន​​​ប្រាប់​​​ប្រពន្ធ​​​នូ​វ​​​បំណង​​​ប្រាថ្នា​​​មិន​​​នឹក​​​ស្មាន​​​ដល់​​​ថា​​​ចង់​​​ឲ្យ​​​នាង​​​កប់​​​លុយ​​​ទាំង​​​អស់​​​ដែល​​​គេ​​​រក​​​បាន​​​ទៅ​​​ជាមួយ​​​នៅ​​​ពេល​​​ស្លាប់ មិន​​​គិត​​​ទុក​​​ឲ្យ​​​ប្រពន្ធ​​​កូន​​​ឡើយ​។​ ពេល​​​វេលា​​​ដើរ​​​កាន់​​​តែ​​​លឿន ឯ​​​បុរស​​​ជា​​​ប្ដី​​​នោះ​​​កាន់​​​តែ​​​ជរា ហើយ​​​នៅ​​​ពេល​​​រៀប​​​ផុត​​​ដង្ហើម រូប​​​គេ​​​បាន​​​និយាយ​​​ប្រាប់​​​ប្រពន្ធ​​​ម្ដង​​​ទៀត ឲ្យ​​​កប់​​​លុយ​​​ទាំង​​​អស់​​​ដែល​​​រក​​​បាន​​​ទៅ​​​ក្នុង​​​មឈូស​។ ចំណែក​​​ប្រពន្ធ ក៏​​​មិន​​​បាន​​​ប្រកែក​​​ឡើយ ហើយ​​​សន្យា​​​ថា​​​នឹង​​​បំពេញ​​​បំណង​​​ប្រាថ្នា​​​ចុង​​​ក្រោយ​​​របស់​​​ប្ដី​។

​ពិធី​​​បុណ្យ​​​សព​​​បាន​​​ដំណើរ​​​ការ​​​ធម្មតា ប៉ុន្តែ​​​នៅ​​​ពេល​​​រៀប​​​កប់​​​មឈូស នារី​​​ជា​​​ប្រពន្ធ​​​បាន​​​ស្រែក​​​ឲ្យ​​​គេ​​​ផ្អាក និង​​​ដាក់​​​មឈូស​​​ចុះ​​​វិញ​។ បន្ទាប់​​​មក​​​នាង​​​បាន​​​ដាក់​​​របស់​​​ម្យ៉ាង​​​ចូល​​​ទៅ​​​ក្នុង​​​មឈូស​​​ជាមួយ​​​សព​​​ប្ដី រួច​​​ចាក់​​​សោ​​​វិញ​​​ដូច​​​មុន​។ ឃើញ​​​ដូច​​​នេះ មិត្ត​​​នាង​​​ម្នាក់​​​បាន​​​លាន់​​​មាត់​​​ឡើង “​ខ្ញុំ​​​គិត​​​ថា​​​ឯង​​​មិន​​​ឆ្កួត​​​ដល់​​​ថ្នាក់​​​យក​​​លុយ​​​ទាំង​​​អស់ ទៅ​​​កប់​​​ជាមួយ​​​មនុស្ស​​​កំណាញ់​​​នោះ​​​ទេ​”​។​

ទោះ​​​យ៉ាង​​​ណា នារី​​​ជា​​​ប្រពន្ធ​​​បាន​​​ឆ្លើយ​​​​តប​​​វិញ ធ្វើ​​​ឲ្យ​​​មិត្ត​​​នាង​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​។ “​ចា​ស​, ខ្ញុំ​​​សន្យា​​​មែន​… ខ្ញុំ​​​ជា​​​គ្រិស្ត​​​សាស​និក​​​ដ៏​​​ល្អ​​​ម្នាក់ ខ្ញុំ​​​មិន​​​អាច​​​កុហក​​​ទេ​… ខ្ញុំ​​​សន្យា​​​ជាមួយ​​​គាត់​​​ថា ខ្ញុំ​​​នឹង​​​ដាក់​​​លុយ​​​ទាំង​​​អស់​​​ចូល​​​មឈូស​​​របស់​​​គាត់​”​។ ​​​មិត្ត​​​នាង​​​បាន​​​បន្ត​​​សួរ​​​ទៀត​​​ថា តើ​​​នាង​​​ពិត​​​ជា​​​កប់​​​លុយ​​​ឲ្យ​​​​ប្ដី​​​ទាំង​​​អស់ ​​សូម្បី​​​មួយ​​​កាក់​​​មួយ​​​សេន​​​ក៏​​​មិន​​​ទុក​​​ដែរ​​​មែន​​​ទេ​? នារី​​​ជា​​​ប្រពន្ធ​​​បាន​​​ប្រាប់​​​ពី​​​គំនិត​​​វ័យ​​​ឆ្លាត​​​របស់​​​ខ្លួន​​​ថា “​ចា​ស​, ខ្ញុំ​​​ដាក់​​​មែន​​​តើ​.. ខ្ញុំ​​​បាន​​​យក​​​លុយ​​​នោះ​​​ទៅ​​​ដាក់​​​ក្នុង​​​កុង​​​ធនាគារ​​​របស់​​​ខ្ញុំ​… ហើយ​​​ខ្ញុំ​​​សរសេរ​​​សែ​ក​​​មួយ​​​ដាក់​​​លុយ​​​ទាំង​​​អស់​​​នោះ​​​ទៅ​​​​ឲ្យ​​​ប្ដី​”​។​

​តម្លៃ​​​អ​ប់​​​រំ​៖ រឿង​​​នេះ​​​បាន​​​បង្កប់​​​គំនិត​​​សំខាន់​​​ពីរ គួរ​​​ពិចារណា​។ ទី​​១ នារី​​​ជា​​​ប្រពន្ធ មិន​​​បាន​​​ប្រឆាំង​​​បំណង​​​ប្រាថ្នា​​​ប្ដី មិន​​​ក្បត់​​​សន្យា​​​ជាមួយ​​​ប្ដី តែ​​​ក៏​​​មិន​​​ល្ង​ង់​​​ដាក់​​​លុយ​​​ទៅ​​​ឲ្យ​​​ប្ដី​។ ចំណែក​​​ទី​២ ប្ដី​​​ជា​​​មនុស្ស​​​លោភ​លន់​​​ខ្លាំង ចុង​​​ក្រោយ​​​គ្មាន​​​បាន​​​អ្វី​​​ទៅ​​​តាម​​​ខ្លួន មាន​​​ត្រឹម​​​ពាក្យ​​​គេ​​​ថា​។ កុំ​​​ស្លាប់​​​ដូច​​​ពស់ រស់​​​ដូច​​​កង្កែប​… ពេល​​​នៅ​​​រស់​​​ឲ្យ​​​គេ​​​អាណិត​​​ស្រលាញ់ ឯ​​​ពេល​​​ស្លាប់​​​ទៅ​​​ឲ្យ​​​គេ​​​សោក​​​ស្ដាយ។

ជីវិត​មនុស្ស​មិន​ទៀង​នោះ​ទេ មាន​លុយ​ច្រើន ក៏​មិន​ប្រាកដ​ថា​មាន​សំណាង​បាន​ចាយ​ពេញ​មួយ​ជីវិត​រហូត​ដល់​ចាស់។ បើ​រក​ស៊ី​មាន​បាន​ហើយ គួរ​ចំណាយ​ពេល​រក​សុខ​សុភមង្គល​ដាក់​ខ្លួន និង​ធ្វើ​បុណ្យ​ខ្លះ ដើម្បី​ចិត្ត​បាន​ជ្រះ​ថ្លា។ ភាព​មាន​បាន មិន​មែន​ជា​សេចក្ដី​ថ្លៃ​ថ្នូរ​ដែល​មនុស្ស​គ្រប់​គ្នា​គោរព​ដោយ​បរិសុទ្ធ​ទេ ព្រោះ​គេ​នឹង​គោរព​លុយ មិន​មែន​ទ្រព្យ​សម្បត្តិ​ឡើយ។ មាន​តែ​អំពើ​ល្អ ទើប​ធ្វើ​ឱ្យ​អ្នក​ដទៃ​គោរព​ដោយ​ស្មោះ​ចេញ​ពី​ចិត្ត៕ ​

បញ្ចេញយោបល់
Loading...