ផ្ទុយ១៨០ដឺក្រេ! ដឹងមូលហេតុពិត បុរសធ្វើអត្តឃាតផឹកថ្នាំពុលហើយ ខណៈមិត្តស្រីយំសស្រាក់

0
16
Loading...

បុរសម្នាក់​​បាន​ធ្វើ​អត្តឃាត​ដោយ​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ សាច់​ញាតិ​ និង​មិត្តភ័ក្ដិ​ជា​ច្រើន​មាន​អារម្មណ៍​សោក​ស្ដាយ ​និង​រន្ធត់​ចិត្ត​ពន់ពេក​កាល​ពី​ថ្ងៃ​ទី ៦​ធ្នូ ឆ្នាំ ២០១៨​កន្លង​ទៅ​ថ្មី​ៗ។

ក្រោយ​ស្លាប់ ​ពុំ​មាន​អ្នកណា​អះអាង​ថា ​ស្លាប់​ដោយ​សារ​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​នោះ​ទេ តែ​ដំបូង​គេ​បាន​សង្ស័យ​ថា​ជន​រងគ្រោះ ​ទំនង​ជា​តូច​ចិត្ត​មាន​ជំងឺ​ជាប់​ខ្លួន ​ខណៈ​មិត្ត​ស្រី​ជន​រងគ្រោះ​កំពុង​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សារ​សោក​ស្ដាយ​របស់​មិត្ត​ស្រី​ម្នាក់​នេះ ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​រំជួលចិត្ត ​និង​អាណិត​នាង​ជា​ខ្លាំង ​ព្រោះ​ឃើញ​នាង​ស្រក់​ទឹក​ភ្នែក និង​បាន​​គាស់កកាយ​អនុស្សាវរីយ​ផ្អែម​ល្ហែម​ចាស់​ៗ​ជា​មួយ​ជន​រងគ្រោះ។ ​សារ​របស់​នាង​បាន​រៀប​រាប់​ថា «បង​ហ៎ា ម៉េច​បាន​ជា​បង​ដាច់​ចិត្ត​ម្លេះ ហើយ​ដែល​ថា​ត្រូវ​តែ​រឹង​មាំ​ដើម្បី​អូន ការងារ​អូន​ ថែ​រក្សា​អូន​។ កាល​ពី​ម្សិល​មិញ​យើង​និយាយ​ពី​រឿង​ចិញ្ចៀន​ភ្ជាប់​ពាក្យ បង​សួរ​អូន​ថា ​ស្រលាញ់​ចិញ្ចៀន​ដូច​ម្តេច?

អូន​ថា​ស្រលាញ់​ចិញ្ចៀន​មាស អត់​ស្រលាញ់​ចិញ្ចៀន​ពេជ្រ​ទេ ​ហើយ​អូន​ថា​ យក​តែ​ពីរ​ជី​អី​បាន​ហើយ​តែ​បង​ថា​យក​ប្រាំ​ជី​ឲ្យ​អូន​ បង​តែង​ធ្វើ​ដើម្បី​អូន​គ្រប់​យ៉ាង បង​ស្រលាញ់​អូន​ខ្លាំង​ណាស់​ ហេតុ​អី​បង​ទៅ​គិត​ខ្លី​ម្លេះ សូម​ឲ្យ​បង​ទៅ​កាន់​សុគតិ​ភព​ចុះ​មនុស្ស​ល្អ​របស់​អូន​។ ខ្វះ​តែ​ពីរ​ខែ​ទៀត​ទេ Anniversary 4year របស់​យើង​ហើយ (ឈ្លោះ​ត្រូវ​ឈ្លោះ​ត្រូវ តែ​នៅ​តែ​មិន​ទៅ​ណា​ចោល​គ្នា) ហេតុ​អី​ពេល​នេះ​បង​ទៅ​ចោល​អូន?

ទី ២៧​ ធ្នូ​ខាង​មុខ​នេះ​ខួប​កំណើត​អូន បង​ថា​ចង់​លើក​ថ្ងៃ​ធ្វើ​ពីរ​នាក់​អូន​ហ៎ ម៉េច​បង​ឯង​កុហក​អូន? ​បង​ដឹង​ហើយ​ថា​អូន​ស្អប់​បំផុត​មនុស្ស​កុហក​អូន។ហើយ​បង​ធ្លាប់​សន្យា​ថា​ឈប់​កុហក​អូន​ទៀត​ហើយ​ម៉េច​ពេល​នេះ​បង​ទៅ​ចោល​អូន?»

ងាក​មក​មើល​សារ​ឆ្លើយ​តប​ពី​មិត្តភ័ក្ដិ ​និង​សាច់​ញាតិ​របស់​ជន​រងគ្រោះ​វិញ​ បាន​អះអាង​ផ្ទុយស្រឡះ​​ពី​មិត្ត​ស្រី​រូប​នេះ​ដោយ​បញ្ជាក់​ថា ​មិត្ត​ស្រី​ខាងលើ គ្រាន់​តែ​សម្ដែង​ឲ្យ​គេ​អាណិត យល់​ថា​ខ្លួន​ជា​ជន​រងគ្រោះ​ប៉ុណ្ណោះ ​តែ​តាម​ពិត​នាង​ជា​ដើម​ចម​ធ្វើ​ឲ្យ​មិត្ត​ប្រុស​ខាង​លើ​ធ្វើ​អត្តឃាត​ដោយ​នាង​ក្បត់​មាន​បុរស​ថ្មី​ជា​អ្នក​មាន ​និង​សុំ​បែក​ជន​រងគ្រោះ​ដែល​បាន​ស្រលាញ់​ប្រមាណ ៤​ឆ្នាំ​នេះ។

សាក្សី​ជា​មិត្ត​ម្នាក់​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែល​បាន​ជួប​ជន​រងគ្រោះ​ថ្ងៃ​កើត​ហេតុ ​បាន​រៀប​រាប់​ប្រាប់​ក្រុម​ការងារ​យើង ក្រោយ​ឃើញ​សារ​មិត្ត​ស្រី​បង្ហោះ​នោះ​ថា «ខ្ញុំ​ឃើញ​បង​ផុស​រឿង​មិត្តភ័ក្តិ​របស់​ខ្ញុំ​ស្លាប់ ឃើញ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ​អយុត្តិធម៌​វា​ណាស់ សំរាប់​មិត្ត​ខ្ញុំម្នាក់​ហ្នឹង។ វា​ស្លាប់​ទៅ​ហើយ​មិនគួរ​ណា​មិត្ត​ស្រីវា​និយាយ​កុហក​បែប​ហ្នឹង​សោះ សុំបែក​វា​ហើយ ទៅ​ចោល​វា​ហើយ អោយ​វា​ខ្លោច​ចិត្ត​ប៉ុណ្ណឹង​ហើយ បែរ​មក​និយាយ​បែប​នេះ​ទៀត រៀន​បាន​ខ្ពស់ ធ្វើ​ការងារ​សុទ្ធ​កន្លែង​ល្អ មិន​គួរណា​និយាយ​កុហក​​ចឹង​សោះ។

ជន​រងគ្រោះ​ធ្លាប់​និយាយ​ប្រាប់​មិត្ត​ម្នាក់​នេះ​ថា «សង្សារ​អញ​គេ​មាន​ថ្មី ​ជិត​ការ​ចោល​អញ​ហើយ អញ​តាម​ទាន់​ហើយ​ប្រុស​ថ្មី​នោះ​ជា​អ្នក​មាន អញ​អង្វរ​គេ​ដែរ តែ​គេ​មិន​ស្ដាប់​ទេ គេ​ក៏​សុំ​បែក​ទៀត»។ ​ប្រភព​បន្ថែម​ថា ​ថ្ងៃ​ធ្វើ​អត្តឃាត ​ជន​រងគ្រោះ​បាន​ទៅ​ហូប​ការ​គេ​ក្នុង​ទឹក​មុខ​ក្រៀមក្រំ​ស្រងូត​ស្រងាត់​មិន​និយាយ​ស្ដី ​ដៃ​គិត​តែ​លេង​ទូរសព្ទ​​ ផ្ញើរ​សារ និង​មើល​រូបថត​ ហើយ​ទៅ​ហូប​ការ​គេ​បាន​មួយ​ភ្លែត​ ជន​រងគ្រោះ​ក៏​សុំ​ចេញ​មក​មុន ​ស្រាប់​តែ​បន្តិច​ក្រោយ​មក ក៏​ឮ​ដំណឹង​អកុសល​មួយ​នេះ​តែ​ម្តង។

ចំណែក​សាក្សី​ម្នាក់​ទៀត​ជា​មីង​បង្កើត​របស់​ជន​រងគ្រោះ​ផ្ទាល់​អះអាង​​​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​អះអាង​របស់​មិត្តភ័ក្ដិ​ជន​រង​គ្រោះ​​ខាង​លើ​ដែរ។ ​បន្ទាប់​ពី​ក្មួយ​ប្រុស​ស្លាប់ ​ខ្លួន​បាន​យក​ទូរសព្ទ​របស់​​ក្មួយ​មក​មើល​ ឃើញ​សារ​ដ៏​វែង​អន្លាយ​រៀប​រាប់​ពី​មិត្ត​ស្រី​សុំ​បែក​ជន​រងគ្រោះ​ប្រាកដ​មែន។

មីង​បង្កើត​ជន​ងគ្រោះនោះ​​បាន​សរសេរ​រៀប​រាប់​ថា «ខ្ញុំ​បាន​អាន​សារ​ក្នុង​ទូរសព្ទ​ ក្មួយ​ខ្ញុំ​អស់​ហើយ ខាង​ស្រី​បាន​សុំ​បែក ព្រោះ​នាង​មាន​អ្នក​ថ្មី​ដែល​ជា​អ្នក​មាន ក្មួយ​ប្រុស​បាន​សុំ​អង្វរ​នាង តែ​នាង​នៅ​តែ​សុំបែក ក្មួយ​ប្រុស​ខ្ញុំបាន​ប្រាប់​នាងថា បង​លា​អូន​ទៅ​ឥឡូវ​ហើយ បើ​បង​ទៅ​បាត់​ អូន​និង​គេ​នឹង​មាន​សេចក្តី​សុខ សរ​សេរ​មិន​អស់​ទេ​ព្រោះ​សារ​ច្រើន​ណាស់។តែ​ចង់​សួរ​ខាង​ស្រី​ហេតុ​អី​ដឹងថា​គាត់​ប្រាប់​ថា នឹង​ធ្វើ​រឿង​បែប​នេះ​ហេតុ​អី​មិន​ប្រាប់​ដល់​មិត្ត រឺ​ប៉ា​ម៉ាក់​ខាង​ប្រុស​អោយ​ដឹង​ទាន់​ពេល គេ​ឆ្ងល់​គ្រប់គ្នា ទើប​នឹង​បើក phone ម្ចាស់​ទូរសព្ទ​ទើប​ដឹង​ការ​ពិត​មក​ពី​ខាង​ស្រី​មាន​ថ្មី ហើយ​អង្វរ​ហើយ​នៅ​តែ​បែក»។ ​យ៉ាង​ណា គ្រប់​គ្នា​បាន​បន្ទោស​​ជន​រងគ្រោះ​ដែល​គិត​ខ្លី​បញ្ចប់​ជីវិត​ខ្លួន​ឯង ​​ព្រោះ​តែយក​ស្នេហា​បាំង​មុខ៕ (អត្ថបទ៖ ជាតិ​បុត្រ Khmer-Global)

បញ្ចេញយោបល់
Loading...