ញាក់សាច់! ស្តេច​ប្រដាល់ពិភពលោក Floyd ចំណាយ​លុយ​ជាង ២៣ លាន​ដុល្លារ​ទិញ​នាឡិកា

0
8
Loading...

ក្រៅ​ពី​មាន​ហ្ការ៉ាស់សម្រាប់​ដាក់ឡាន​ស្ព័រ​ទំនើប​កប់ស៊េរី​តម្លៃ​ថ្លៃ​រាប់សិប​គ្រឿង ស្តេច​ប្រដាល់ Floyd Mayweather បាន​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ទៀត​សម្រាប់​ទិញនាឡិការ​មក​ពាក់លម្អ។ នាឡិកាតម្លៃ​ថ្លៃ​ទាំង​ ៧ គ្រឿង​ដែល​ស្តេច​ប្រដាល់មិនដែល​ចាញ់​រូប​នេះ​ពាក់ មាន​តម្លៃ​សរុប​ដល់ទៅ​ជាង ២៣ លាន​ដុល្លារ​ ដោយ​ក្នុង​លោក​នេះ​មិន​សូវ​មានកីឡាករ​និង​មហាសេដ្ឋីណា​ទិញ​ពាក់ច្រើន​នោះ​ទេ ដោយ​សារ​តែ​វា​តម្លៃ​ថ្លៃ។

១. នាឡិកាម៉ាក Audemars Piguet Royal Oak Offshore Baguette តម្លៃ ១ ៣៩០ ៤០០ ដុល្លារ។ វាធ្វើពីមាសស ១៨ ការ៉ាត់ និង​ពេជ្រ​ ៤៧,៧៥ ការ៉ាត់។

២. នាឡិការ​ម៉ាក Jacobandco Unique Rainbow Tourbillon ធ្វើពីមាសស ១៨ ការ៉ាត់ និង​ពេជ្រ ២៥,៥២ការ៉ាត់ តម្លៃ ២ ០០០ ០០០ ដុល្លារ។

៣. នាឡិកាម៉ាក Jacobandco Rainbow ដាំពេជ្រតម្លៃ ១ ៨០០ ០០០ ដុល្លារ។

៤. នាឡិកាម៉ាក Jacobandco “The Billionaire” ដាំពេជ្រ​ទំហំសរុប​ដល់ទៅ ២៦០ ការ៉ាត់ តម្លៃ ១៨ ០០០ ០០០ ដុល្លារ។

៥. នាឡិកាម៉ាក Richard Mille RM 055 “Bubba Watson” ធ្វើពី​សេរ៉ាមិក ATZ តម្លៃ ១២៥ ០០០ ដុល្លារ។

៦. នាឡិកាម៉ាក Richard Mille Official RM 59-01 ‘Yohan Blake’ ផលិតតែ ៥០ គ្រឿង​លើលោក តម្លៃ ៦២០ ០០០ ដុល្លារ។

៧. នាឡិកាម៉ាក Hublot Big Bang 10th Anniversary ដាំពេជ្រមានតែមួយគ្រឿងលើលោក តម្លៃ ១ ២០០ ០០០ ដុល្លារ៕

អត្ថបទ៖ រតនា

បញ្ចេញយោបល់
Loading...