សូមទោសផងអ្នកគ្រូ សូមទោសមិត្តរួមថ្នាក់ទាំងអស់គ្នា ខ្ញុំសុំយកប្អូូនមករៀនជាមួយដែល គ្មានអ្នកមើលប្អូនទេ ព្រោះអីថា…

0
4
Loading...

មុននេះបន្តិចគណនីហ្វេសប៊ុកឈ្មោះ Povthavy Ung បានរៀបរាប់សារក្តុកក្តួលក្នុងចិត្តមួយដោយថ្ងៃនេះនៅឯសាលារៀ​នមានកូនសិស្សកំសត់ម្នាក់ពរប្អូនមកសុំសូមអ្នកគ្រូដើម្បីចូលរៀនព្រោះអីគ្មានអ្នកមើលថែ ម្យ៉ាងទៀតដោយប្អូនចង់រៀនសូត្រខ្លាំង។

គណនីដដែលបានបន្តររៀបរាប់ថា ” រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ “​ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅសុីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ ៨ៈ៣០គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ៥ខែ”។

បន្ទាប់ពីបានអានសារនេះហើយធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយនេះនៅមិនអស់ចិត្តនាំគ្នាបញ្ចេញយោបល់ម្នាក់មួយៗជុំវិញរឿងនេះ ហើយភាគច្រើនមានសម្តែងការអាណិតយ៉ាងខ្លាំងចំពោះប្អូនស្រីកំសត់ម្នាក់នេះ។

បញ្ចេញយោបល់
Loading...