នុះ! ឡាន Land Cruiser GXR ស៊េរី ០១៩ មក​ដល់ខ្មែរហើយ

0
7
Loading...

ទីបំផុត​រថយន្តម៉ាក Land Cruiser GXR GRAND TOURING ស៊េរី ០១៩ បាន​មក​ដល់ទឹកដី​ស្រុក​ខ្មែរ ដោយរូប​រាង​ខាង​ក្រៅ​និង​ការ​រចនា​រួម​ទាំង​បច្ចេកវិទ្យា​ផ្នែក​ខាង​ក្នុងពិត​ជា​ស្រស់ស្អាត ស៊ីវិល័យ ស័ក្តិសម​សម្រាប់អ្នក​មាន​លំដាប់នៅក្រុង​ភ្នំពេញមែនទែន។

រថយន្ត​នេះ​បំពាក់ដោយ​ម៉ាស៊ីន V6 ទំហំ ៤,០ លីត្រ ដោយ​មាន​កម្លាំង​ម៉ាស៊ីន ៣០៤ សេះ។ GXR GRAND TOURING អាច​​ដំឡើង​សន្ទុះកុងទ័រ​ពី ០ ទៅ ១០០ គ.ម/ម៉ ដោយ​ប្រើពេល​តែ ៩,០ វិនាទី​ប៉ុណ្ណោះ។ សម្រាប់​ការ​បើកបរផ្លូវ​ទូទៅ​ វាស៊ីសាំង​កម្រិត ១៤,៥ លីត្រក្នុង​ចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ និងអាច​ដាក់ចំណុះប្រេង​បាន ១៣៨ លីត្រ។ នៅផ្នែកដំបូល​ខាង​ក្នុង​រថយន្ត​បំពាក់ដោយផ្ទាំង​ Touchscreen ដើម្បីផ្តល់ការកម្សាន្ត​ដល់អ្នក​ដំណើរអង្គុយ​ខាង​ក្រោយ។

សម្រាប់​តម្លៃ​ប្រភពហាងក្នុងស្រុក​​ពុំ​បាន​បញ្ជាក់នោះឡើយ តែ​បើគ្រាន់តែ​ស៊េរី Land Cruiser ធម្មតាតម្លៃ​មិនក្រោម ២២ ម៉ឺនដុល្លារ​នោះទេ៕

បញ្ចេញយោបល់
Loading...