Sevilla ភ្លាត់​ស្មើ​ធ្វើ​ឲ្យ​ Barca ឡើង​កំពូល​តារាង​វិញ​

0
5
Loading...

Barcelona បាន​ឡើង​ទៅ​កាន់​កំពូល​តារាង​ La Liga វិញ​ក្រោយ​យក​ឈ្នះ​ Villarreal ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ នៅ​សប្ដាហ៍​ទី​១៤។​

យ៉ាង​ណា​នេះ​គឺ​ជា​ជ័យ​ជម្នះ​លើក​ទី​២​ប៉ុណ្ណោះ​សម្រាប់​៥​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​យក្ស​កាតាឡាន់​។ ខ្សែ​ការពារ​ពោរពេញ​ដោយ​បទ​ពិសោធន៍​ Gerard Pique និង​យុវជន Carles Alena គឺ​ជា​ពេជ្ឈឃាដ​ទម្លាយ​សំណាញ់​ទី​របស់​ម្ចាស់​ផ្ទះ​ និង​ធ្វើ​ឲ្យ​ Villarreal ស្គាល់​បរាជ័យ​លើក​ទី​៦​ ស្ថិត​នៅ​លេខ​១៧​ក្បែរ​តំបន់​ត្រូវ​កាត់​ចោល។

កាល​ពី​សប្ដាហ៍​មុន​ Sevilla គឺ​ជា​អ្នក​ឈរ​លេខ​១​ប៉ុន្តែ​ក្រុម​លោក​ Pablo Machín បាន​ភ្លាត់​ស្មើ​ Deportivo Alavés ១-១ ធ្វើ​ឲ្យ​ពួកគេ​​បាត់បង់​តំណែង​កំពូល​តារាង​ឲ្យ​ទៅ​ Barca៕ ​

បញ្ចេញយោបល់
Loading...