របៀបធ្វើ ឆាមាន់គល់ស្លឹកគ្រៃ

0
89
Loading...

‎គ្រឿងផ្សំ‬

  • មាន់ ១គីឡូ២ខាំ
  • គល់ស្លឹកគ្រៃ ៣គល់ កាត់ខ្លីល្មម
  • រំដេង បន្តិច (ដំអោយបែក)
  • ស្លឹកក្រូចសើច ១៥សន្លឹក
  • ម្ទេស ១០ផ្លែ
  • ខ្ទឹមស ១០កំពឹស (ចិញ្រ្ចាំ ៣កំពឹស ដំអោយបែក ៧កំពឹស)
  • ស្ករស ២ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ប្រេងខ្យង ២ស្លាបព្រាបាយ
  • ប្រេងឆា ៥ស្លាបព្រាបាយ

របៀបធ្វើ‬

  1. ដាំប្រេងឆាអោយក្តៅ ដាក់ស្លឹកក្រូចសើច រំដេង គល់ស្លឹកគ្រៃ ម្ទេស និងខ្ទឹមបំពងអោយស្រួយ សឹមស្រង់ទុកមួយអន្លើ។
  2. ដាក់ខ្ទឹមចិញ្រ្ចាំ បំពងក្នុងប្រេងឆាអោយប្រែពណ៌ក្រហមល្អ សឹមដាក់សាច់មាន់ចូរឆាបីបួយត្រឡប់។
  3. បន្ថែមរសជាតិដោយ ស្ករ អំបិល ម្សៅស៊ុប ទឹកត្រី និង ប្រេងខ្យង ឆាជាមួយរហូតដល់ស្ងួតទឹក។
    ដាក់គ្រឿងបំពងចូល ឆាអោយសព្វ ភ្លក្សរសជាតិតាមចំនូលចិត្ត ជាការស្រេច៕

    អ្នកស្រី សុគន្ធារី

បញ្ចេញយោបល់
Loading...