​គួរ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​ ​វា​មាន​សារៈ​ប្រយោជន៍​ដល់​​ស្វាមី​ ភរិយា សម្រាប់​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់​

0
43
Loading...

យោងតាម​ការណែនាំ​របស់អគ្គនាយដ្ឋានអត្តសញ្ញាណកម្ម ការ​ប្រើ​ប្រាស់​សំបុត្រ​អាពាហ៍ពិពាហ៍ មាន​ប្រយោជន៍១២យ៉ាងខាងក្រោមនេះ​៖ ​​​​​

  1. ជា​ប្ដី​ប្រពន្ធ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មិន​អាច​រំលាយ​ទៅវិញ​បាន​តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ឡើយ​
  2. ទ្រព្យ​សម្បត្តិ​រួម​ក្រោយ​អាពាហ៍ពិពាហ៍​ ត្រូវ​ចែក​គ្នា​ស្នើ​ នៅ​ពេល​លែង​លះ
  3. កាន់តែ​មាន​សុភមង្គល​ និង​ជឿ​ទុក​ចិត្ត​គ្នា​ ពេល​មាន​សំបុត្រ​អាពាហ៍ពិពាហ៍​
  4. ទទួល​មរតក​ស្រប​ច្បាប់​
  5. ចុះ​សំបុត្រ​កំណើត​ ឬ​បញ្ជាក់​សំបុត្រ​កំណើត​កូន​
  6. ធ្វើ​ប្លង់​ដី​/ផ្ទះ​
  7. ធ្វើ​សៀវភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ
  8. ការពារ​ប្រឆាំង នឹង​ទ្វេពន្ធភាព​ (ការពារ​ប្រឆាំង​ការ​មាន​ប្ដីច្រើន​ ឬមាន​ប្រពន្ធ​ច្រើន​)
  9. ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​រួម​របស់​ប្ដី​/ប្រពន្
  10. ទទួល​អាហារកិច្ច​ពេល​ឪពុក ម្ដាយ លែង​លះ​គ្នា​
  11. គ្មាន​អំពើ​ហិង្សា​ចំពោះ​កូន
  12. ការ​គាំទ្រ​ដល់​កូន ។​​​

​​ ​ឯកសារ​តម្រូវ​ ដើម្បី​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍​មាន​ដូច​ជា​៖ ​
​ពាក្យ​សុំ​រៀប​អាពាហ៍ពិពាហ៍​

  1. លិខិត​បញ្ជាក់​ភាព​នៅលីវ មេម៉ាយ និង ពោះម៉ាយ​
  2. សេចក្ដី​ចម្លង​សំបុត្រ​កំណើត​
  3. សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់​នៅ​របស់​សាមីខ្លួន
  4. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​សាមីខ្លួន​ (ប្រសិន​បើ​មាន​)។

លក្ខខណ្ឌចាំបាច់៖

  1. នារីជាប្រពន្ធត្រូវមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ
  2. បុរសជាស្វាមី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
  3. ត្រូវមានឪពុកម្ដាយទាំងសងខាង ជាសាក្សី ៕

បញ្ចេញយោបល់
Loading...