Giroud ដាក់​១០​នាទី​ ២គ្រាប់​ ជួយ​ Chelsea ឈ្នះ​នៅ Europa League

0
9
Loading...

Olivier Giroud ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យ​ជម្នះ​ ៤ទល់​នឹង​០​ របស់​ Chelsea នៅ​ Europa League ពូល​ L។


កីឡាករ​សញ្ជាតិ​បារាំង​រក​ឃើញ​គ្រាប់​ទី​មួយ​នៅ​នាទី​ ២៧​ជា​ការ​បញ្ជូន​ឲ្យ​ដោយ​ Pedro មុន​ពេល​ដែល​ទាត់​ Volley ១​គ្រាប់​ទៀត​នៅ​១០​នាទី​បន្ទាប់​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​ ២-០ ត្រឹម​វគ្គ​ទី​មួយ។ ចូល​វគ្គ​ទីពីរ​ យុវជន​អង់គ្លេស​វ័យ​១៨​ឆ្នាំ​រក​គ្រាប់​ទី៣​ឲ្យ​ Chelsea ហើយ​ Morata ស៊ុត​គ្រាប់​ទី​៤​នៅ​នាទី​៧៨។​

Chelsea លេង​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​លើក​ដំបូង​នៅ​ពាន​ទ្វីប​អឺរ៉ុប​គិត​ចាប់​ពី​ឆ្នាំ​២០១០​មក​ ហើយ​ពួកគេ​បាន​ក្លាយ​ជា​ក្រុម​អង់គ្លេស​​ទី​ពីរ​ដែល​ឈ្នះ​បើក​ឆាក​៥​ប្រកួត​នៅ​ Europa League បន្ទាប់​ពី​ Spurs ធ្លាប់​ធ្វើ​បាន​កាល​ពី​រដូវ​កាល​ ២០១៣-១៤៕

បញ្ចេញយោបល់
Loading...