តោះទៅ​ស្គាល់​ កន្លែង​ហ្វឹកហាត់​របស់​ក្លឹប​ធំ​ៗ​ទាំង​ ៦​ ក្នុង​ Premier League

0
11
Loading...

ខាង​ក្រោម​នេះ ជា​កន្លែង​ហ្វឹក​ហាត់​របស់​ក្លឹប​ធំៗ ទាំង​៦​ក្នុង​ Premier League៖

១. Manchester City៖ កន្លែង​ហាត់​របស់​ក្លឹប​នេះ​មាន​ឈ្មោះ​ Etihad Campus ដែល​នៅ​ជាប់​នឹង​កីឡដ្ឋាន​Etihad។ កន្លែង​ហាត់​នេះ បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០១៤ ដែល​មាន​តម្លៃ ២០០​លាន​ផោន (​ត្រូវ​នឹង​ជា​ង ២៥៥លាន​ដុល្លារ)។


២. Manchester United៖ មាន​កន្លែង​ហ្វឹកហាត់​ឈ្មោះ Aon Training Complex ដែល​មាន​ចម្ងាយ​ជាង​ ១២គីឡូម៉ែត្រ​ពី កីឡដ្ឋាន​ Old Trafford។ កន្លែង​នេះ បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០០០ ដែល​មាន​តម្លៃ ៦០​លាន​ផោន​ (​ត្រូវ​នឹង​ជាង​ ៧៦លាន​ដុល្លារ​)។


៣. Tottenham Hotspur៖ កន្លែង​ហាត់​របស់​ក្លឹប​នេះ មាន​ឈ្មោះ​ថា​ Enfield ដែល​មាន​ចម្ងាយ​ ១១គីឡូម៉ែត្រ​ពី កីឡដ្ឋាន Whited Heart Lane (កំពុង​សាងសង់)។ កន្លែង​បើក​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០១២ ហើយ​មាន​ដើម​ឈើ​រាប់​ពាន់​ដើម​។


៤. Liverpool៖ កន្លែង​ហាត់​នៅ​ទី​នេះ មាន​ឈ្មោះ​ថា​ Melwood Training ដែល​មាន​ចម្ងាយ​ ៤.៨គីឡូម៉ែត្រ​ពី​Anfield។ កន្លែង​នេះ បើក​ដំណើរ​តាំង​ពី​ទសវត្ស​ឆ្នាំ ៥០ និង​ជួសជុល​ឡើង​វិញ​នៅ​ឆ្នាំ ២០០១។


៥. Chelsea៖ កន្លែង​ហាត់​របស់​ក្លឹប​នេះ​មាន​ឈ្មោះ​ថា​ Cobham Training Center ដែល​មាន​ចម្ងាយ​ ២៧គីឡូម៉ែត្រ​ពី កីឡដ្ឋាន​ Stamford Bridge។ កន្លែង​នេះ​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ ២០០៧​និង​មាន​តម្លៃ​ ២០​លាន​ផោន​ (ត្រូវ​នឹង​ជាង​ ២៥លាន​ដុល្លារ)។


៦. Arsenal៖ មាន​កន្លែង​ហាត់​ឈ្មោះ​ថា​ The Gunners’ London Colney ដែល​មាន​ចម្ងាយ​ ៣២គីឡូម៉ែត្រ​ពី​កីឡដ្ឋាន Emirates។ កន្លែង​នេះ ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ ១៩៩៩ និង​មាន​តម្លៃ ១០​លាន​ផោន​ (ត្រូវ​នឹង​ជាង​ ១២លាន​ដុល្លារ)។ នៅ​ទីនេះ ធ្លាប់​ជា​កន្លែង​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ កំលុង​ឆ្នាំ ២០០៣ ដល់​ ២០១២៕

បញ្ចេញយោបល់
Loading...