របៀបធ្វើសាច់ជ្រូកអាំង (បែបថៃ)

0
100
Loading...

🐷របៀបធ្វើសាច់ជ្រូកអាំង (បែបថៃ)

🐖#គ្រឿងផ្សំ

  • សាច់ជ្រូក (សាច់ស្មា) ៣ខាំកន្លះ ហាន់ជាបន្ទះស្តើងៗធំល្មម
  • ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
  • រំដេង ២០ក្រាម
  • ខ្ទឹមស ៦កំពិស
  • ម្រេច ១ស្លាបព្រាកាហ្វេ
  • ម្សៅឆា ៧ក្រាម
  • ប្រេងឆា ៣០ក្រាម
  • ស្ករត្នោត ៦០ក្រាម
  • ប្រេងខ្យង ៣ស្លាបព្រាបាយ
  • ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ

🐽#របៀបធ្វើ

  1. បុករំដេង ខ្ទឹមស និងម្រេចជាមួយគ្នាអោយម៉ត់។
  2. យកសាច់ដាក់ក្នុងចានធំមួយ រួចដាក់គ្រឿងផ្សំរសជាតិទាំងអស់ចូលគ្នា សឹមច្របល់ចូលគ្នាឲ្យសព្វ រួចទុកចោលប្រហែល៥នាទី។
  3. យកសាច់ដែលប្រលាក់រួចមកដោតចង្កាក់ (ចង្កាក់មួយដោតសាច់មួយដុំ) រួចយកទៅអាំងឲ្យឆ្អិនជាការស្រេច៕
បញ្ចេញយោបល់
Loading...