ខ្សែការពារជំរើសជាតិកម្ពុជា រស់ សំអឿន នៅ​សល់​ពេល​ច្រើន​ទៀត​ទើប​អាច​ចូល​ហាត់​វិញ​បាន

0
6
Loading...

ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា រស់ សំអឿន កំពុង​សម្រាក​ព្យាបាល​របួស​ដាច់​សរសៃ​ជង្គង់​របស់​ខ្លួន បើ​គិត​ត្រឹម​ពេល​នេះ​អស់​រយៈ​ពេល​៣​ខែ​មក​ហើយ ​ដែល​រូប​គេ​ឃ្លាត​ឆ្ងាយ​ពី​ទីលាន​បាល់ទាត់។

រស់ សំអឿន កាល​ជាប់​ជម្រើស​ជាតិ​ក្រោម​ការ​ដឹក​របស់​លោក ប្រាក់ សុវណ្ណារ៉ា
​ខ្សែ​ការពារ​ឆ្នើម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា របួស​របស់​គេ​ត្រូវ​ព្យាបាល​រយៈ​ពេល ៤ ខែ​ទៀត​ទើប​អាច​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​បាន។ ​បើ​គិត​មក​ដល់​ពេល​នេះ​រូប​គេ​នៅ​តែ​មិន​អាច​រត់​ហាត់​បាន​វិញ​ឡើយ​ពោល​គ្រាន់​តែ​ហាត់​លើក​ដុំ​ដែក ឬ​ធ្វើ​លំហាត់​ប្រាណ​បាន​តិច​ៗ​ប៉ុណ្ណោះ។

​រស់​ សំអឿន មាន​ចិត្ត​​សោក​ស្ដាយ​ដែល​មាន​របួស​ ហើយ​មិន​អាច​ជួយ​ជម្រើស​ជាតិ​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup ។ ទោះ​ជា​បែប​នេះ​ក្ដី​ខ្សែ​ការពារ​​របស់​​ក្លឹប​វិសាខា​រូប​នេះ​រំពឹង​អាច​វិល​ចូល​ជម្រើស​ជាតិ​វិញ​នា​ឱកាស​លើក​ក្រោយ​​ទៀត ហើយ​ក៏​សន្យា​​ប្រឹងប្រែង​ហ្វឹកហាត់​​ក្រោយ​ពេល​ជា​ពី​របួស​មិន​ឲ្យ​សមត្ថភាព​របស់​គេ​ធ្លាក់​ចុះ​​ដែរ។

រស់ សំអឿន ជា​ខ្សែ​ការពារ​ឆ្នើម​មួយ​រូប​របស់​កម្ពុជា ដែល​ត្រូវ​បាន​​គេ​ដឹង​ថា ​តែង​បង្ហាញ​ខ្លួន​​ក្នុង​ក្រុម​ជម្រើស​ជាតិ​។ ប៉ុន្តែ​រូប​គេ​មិន​អាច​មាន​ឈ្មោះ​ចូល​លេង​ឲ្យ​ជម្រើស​ជាតិ​កម្ពុជា​លើក​នេះ​ព្រោះ​របួស​​ដាច់​សរសៃ​ជង្គង់​ក្នុង​អំឡុង​៣​ខែ​មុន​៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

បញ្ចេញយោបល់
Loading...