ឡានពាក់​ស្លាក ខ​.​ម តាមពិត ឡានលួច​នាំ​ចូល​ពី​​ថៃ អត់បង់ពន្ធ ហើយចង្កួតស្តាំទៀត…

0
12
Loading...

ខេត្ត​បាត់ដំបង៖ រថយន្ត​ម៉ាស់​ស្តា​ចង្កូត​ស្ដាំ​ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ខ​.​ម ២-១០៩៨ បើក​ដោយ​បុរស​ម្នាក់​ខាងខ្សែ​យោធា ត្រូវ​កម្លាំង​គយ​ចល័ត ស្ទាក់ចាប់​នៅ​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែ​វិច្ឆិកា​នេះ នៅលើ​ផ្លូវ​លេខ​១ ក្បែរ​សារមន្ទី​ខេត្ត ក្នុង​ក្រុង​បាត់ដំបង ។​

​រថយន្ត​មួយ​គ្រឿង​នេះ ត្រូវបាន​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ដែល​មិន​បាន​បង់ពន្ធ លួច​ពាក់​ស្លាក​លេខ ខ ម​។ ការស្ទាក់ចាប់​រថយន្ត​ចង្កូត​ស្ដាំ​នេះ​បាន​ធ្វើឲ្យ​ស្ទះចរាចរណ៍​ជិត​១​ម៉ោង ដោយសារ​ម្ចាស់​រថយន្ត​មិន​ព្រម​ចុះ​ពី​រថយន្ត ។ ប៉ុន្តែ​ក្រោយពី​មាន​លោក​ឧត្តម​សេនីយ៍​យោធា​ពាក់​ផ្កាយ​៣​ម្នាក់​ឈ្មោះ ប៉ុល ស៊ីនួន ជិះ​រថយន្ត​មក​ដល់ ធ្វើការ​សម្រប​សម្រូល ទើប​អ្នកបើករថយន្ត​នោះ​ចុះ និង​បាន​ប្រគល់​រថយន្ត ឲ្យ​គយ​យកទៅ​ស្នាក់ការ​ចាត់ការ​តាមច្បាប់ ។ ថយ​ន្ត​ចង្កួត​ស្តាំ នៅ​ខេត្ត​បាត់ដំបង នៅពេល​នេះ​គេ​សង្កេត​ឃើញ មាន​ព្រោងព្រាត​កំពុង​ធ្វើ​ចរាចរណ៍ ជាង​៥០​ភាគរយ​គឺ​អត់​បង់ពន្ធ ពាក់​ស្លាក​លេខ​ក្លែងក្លាយ ៕​

បញ្ចេញយោបល់
Loading...