កប់ម៉ង! ពេជ្រ ស្រស់ ចេញ​មុខ​ណែនាំផ្ទះ​សំណាក់​ក្រុង​ព្រះសីហនុ តម្លៃ​តែ ១៥ ដុល្លារ បន្ទប់ពីខ្ងុងរិះគន់

0
13
Loading...

ប្រធានបក្ស​យុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានចេញ​មុខ​​ណែនាំ​ផ្ទះ​សំណាក់​តម្លៃ​ធូរថ្លៃ​នៅ​ក្រុង​ព្រះសីហនុ ដោយ​តម្លៃ​តែ​ ១៥ ដុល្លារ​ទៅ ៣០ ដុល្លារ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​នៅ​ក្នុង​ទីប្រជុំជន​ថែមទៀតផង។

លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួនប្រធានបក្ស​រូប​នេះ​សរសេរ​ថា «ខ្ញុំសូមណែនាំផ្ទះសំណាក់នៅខេត្តព្រះសីហនុ មានតម្លៃចាប់ពី ១៥ ដុល្លារដល់ ៣០ ដុល្លារ ជិតទីប្រជុំជននិងស្អាតទៀតផង។ សូមបងប្អូនអញ្ជើញយកលេខទូរសព្ទ័ទុក ដើម្បីងាយស្រួលស្វែងរក»។

ពាក់ព័ន្ធ​រឿង​ប្រកាស​តម្លៃ​ផ្ទះ​សំណាក់​ធូរៗ​ថ្លៃ​ដូច្នេះ ដោយសារ​​តារា​កំប្លែង​នាង ខ្ញុង បាន​រៀបរាប់​ពី​តម្លៃ​ផ្ទះ​សំណាក់​នៅ​កំពង់សោម​ថ្លៃៗ​សឹង​តែ​រកកន្លែង​គេង​គ្មាន ទើប​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​សំណាក់​ខ្លះ​ចេញ​មុខ​បន្តបន្ទាប់​ប្រាប់ពី​តម្លៃ​ផ្ទះ​សំណាក់របស់ខ្លួន​ថ្លៃ​ពី ១៥ ឡើង​ក៏​មាន៕

អត្ថបទ៖ រតនា

បញ្ចេញយោបល់
Loading...