កីឡាករ Shinji Kagawa​ និយាយថា នឹងមិនចូល​និវត្តន៍​​ បើសិនជាមិនបានលេងនៅអេស្ប៉ាញ

0
5
Loading...

ខ្សែបម្រើ​ក្លឹប​ Borrussia Dortmund កីឡាករ​ Shinji Kagawa បាន​បង្ហើប​ប្រាប់​សារព័ត៌មាន​ជប៉ុន Nikkhan Sports ថា​ខ្លួន​កំពុង​ពិចារណា​ក្នុង​ការ​ចាកចេញ​ពី​អាល្លឺម៉ង់ និង​មាន​បំណង​លេង​នៅ​លីគ​កំពូល​អេស្ប៉ាញ​ La Liga ។

កីឡាករ​វ័យ​ ២៩​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា​៖ ” ខ្ញុំ​ចង់​ដោះស្រាយ​ពី​បញ្ហា​នៅជាកីឡាករ​បម្រុង​នេះ ហើយ​វា​មាន​តែ​មួយ​ផ្លូវ​គត់ គឺ​ផ្លាស់ប្ដូរ​ក្លឹប​។ ខ្ញុំ​ចង់​ដូរ​បរិយាកាស​ និង​ទទួល​យក​ការ​ប្រកួត​ប្រជែង​ថ្មី ” ។

កីឡាករ​ជប៉ុន​រូប​នេះ​បាន​បន្ត​ថា​៖ ” ខ្ញុំ​បាន​លេង​នៅ Dortmund ហើយ​ធ្លាប់​លេង​នៅ​ក្លឹប​ Manchester United អញ្ចឹង​ហើយ​ ទោះ​ខ្ញុំ​ទៅ​ប្រទេស​ណា​ក៏​ដោយ ក៏​ខ្ញុំ​មិន​មាន​ភាព​ភ័យ​ខ្លាច​ឡើយ ” ។

ខ្សែ​បម្រើ​រូប​នេះ​បាន​បន្ថែម​ថា​៖ ” ខ្ញុំ​បាន​និង​កំពុង​ពិចារណា​ ទៅ​លេង​នៅ​អេស្ប៉ាញ​នៅ​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ខ្ញុំ​មិន​ចូល​និវត្តន៍​ទេ​ បើ​ខ្ញុំ​មិន​ទៅ​លេង​នៅ​ទី​នោះ ” ។

Kagawa បាន​បង្ហាញ​ខ្លួន​ឲ្យ Dortmund បាន​ ១៤៥​ប្រកួត​គ្រប់​កម្មវិធី ក្រោយ​ពី​ផ្ទេរ​ចេញ​ពី​ក្លឹប​ Manchester United នៅ​ឆ្នាំ ២០១៣ ខណៈ​ក្នុង​រដូវ​កាល​នេះ រូប​គេ​បាន​លេង​តែ​ ២​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ Bundesliga៕

បញ្ចេញយោបល់
Loading...