ឧកញ្ញ៉ា​ ស្រី ចាន់ថន ​ផ្តល់ប្រាក់ ៤ លាន​រៀលដល់កែវ រំចង់ តែ​មាន​ចម្ងល់មួយ​ចង់​ឲ្យ​បកស្រាយ

0
4
Loading...

លោកឧកញ្ញ៉ាចិត្តធម៌​ ស្រី ចាន់ថន បាន​ឧបត្ថម្ភទឹកប្រាក់​ចំនួន ៤ លាន​រៀល​ដល់កីឡាករ​ប្រដាល់ កែវ រំចង់ ក្រោយ​ត្រូវ​កីឡាករ​ Oleksandr Moisa សញ្ញជាតិអ៊ុយក្រែនវាយ​ឲ្យ​សន្លប់​នៅ​ទឹកទីពីរនៅ​កម្មវិធី Thai Fight ព្រោះ​មើលឃើញ​ពី​ទឹកចិត្ត​តស៊ូរបស់​កីឡាករ​រូប​នេះ។ ប៉ុន្តែ​យ៉ាង​ណាមិញ​លោក​នៅ​មានចម្ងល់មួយ​ចង់​ឲ្យ​ កែវ រំចង់ ក៏ដូចជា​គណៈកម្មាធិការ​បកស្រាយ ពាក់ព័ន្ធ​នឹងការ​ផ្គូរផ្គងកីឡាករ​ដោយ​មិនគិត​ពី​​កម្ពស់និង​សមត្ថភាព​កីឡាករ។

លោក​បាន​សរសេរ​ថា «បងគ្មានពាក្យនិយាយលើសពីការលើកទឹកចិត្តដល់ប្អូនរំចង់ដោយការតស៊ូយ៉ាងស្វិតស្វាញហូរញើសឈាមស្រស់លើកសង្វៀន​ប្រដាល់ដើម្បីមុខមាត់ប្រទេសជាតិមាតុភូមិរបស់យើង។ ខ្ញុំមានចម្ងល់បន្តិចហេតុអីបានរៀបចំចាប់គូរមិនព្រមមើលដៃគូរប្រកួតដូចជាកំពស់របស់កីឡាករមុនសិន ដូចជាកីឡាករ​ សុខ ហ៊ុច​ ក៍ធ្លាប់ប្រដាល់ថ្នាក់ជាតិចាញ់ដោយការកំពស់ម្តងហើយដូចនេះសូមបងៗនាក់រៀបចំការងារចាប់គូរប្រដាល់នេះជួយសំរបសំរួលនិងពិនិត្យអោយបានច្បាស់លាស់ជាមុនសិន( បើខ្ញុំនិយាយពាក្យពេជ្រមិនគាប់បីសូមអធ្យាស្រ័យផង)។

លោក​បន្ត​ថា «ជាការលើកទឹកចិត្តដល់ប្អូន​ កែវ​ រំ​ចង់​ បងសូមជូនជាថវិការចំនួន ៤ ០០០ ០០០ រៀលដើម្បីមើលថែសុខភាពប្អូន ហើយជាចុងក្រោយបងជូនពរប្អូនអោយបានឆាប់ជាសាសស្បោយនិងបន្តការវឹកហាត់បន្ថែមទៀត។ គាំទ្រការតាំងចិត្តរបស់ប្អូនជានិច្ច​ អរគុណសំរាប់ការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត»៕

អត្ថបទ៖ រតនា

បញ្ចេញយោបល់
Loading...