ឡុង ឡា កំពុងខំវឹកហាត់ដើម្បីយកឈ្នះម្ចាស់ផ្ទះថៃ

0
8
Loading...

អ្នក​លេង​គុន​ខ្មែរ​កំពុង​សាង​កេរ្តិ៍ឈ្មោះ​​ឡុង​​ឡា​​សម្រាក​តែ​១ថ្ងៃ​ប៉ុណ្ណោះ​​ក្រោយ​ឈ្នះ​កីឡាករ​​សុខ​​សុវណ្ណ​​កាល​ពី​សប្ដាហ៍​មុន​​ឥលូវ​កំពុង​ហ្វឹកហាត់​ខ្លាំង​ត្រៀម​ប៉ះ​ម្ចាស់​ផ្ទះ​ថៃ​​ក្នុង​កម្មវិធី​​Super​Champ។​

ឡុង ឡា​ និង​អ្នកគាំទ្រ
លោក​​ហ៊ុន​​ច័ន្ទរាជ្យ​​ដែល​ជា​គ្រូ​បង្វឹក​របស់​កីឡាករ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​​តាំង​ពី​ឈ្នះ​​សុខ​​សុវណ្ណ​​នា​ពាក់កណ្ដាល​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​​កូន​សិស្ស​របស់​លោក​សម្រាក​តែ​១ថ្ងៃ​ប៉ុណ្ណោះ​​ក៏​ចូល​ហ្វឹកហាត់​ជា​ធម្មតា​វិញ។​

គ្រូ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​​ឡុង​​ឡា​​ហ្វឹកហាត់​ខ្លាំង​​ក្នុង​ការ​ត្រៀម​ចូលរួម​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​នា​ដើម​ខែ​ធ្នូ​នៅ​ប្រទេស​ថៃ​នេះ​តែ​ម្ដង​។​លោក​ជឿជាក់​លើ​កូន​សិស្ស​រូប​នេះ​​ព្រោះ​សមត្ថភាព​ខ្លាំង​​និង​ហាត់​បាន​ល្អ​ផងដែរ។​​ទម្រង់​ការ​វ៉ៃ​របស់​​ឡុង​​ឡា​​វា​ពិត​ជា​ធ្វើ​ឲ្យ​ថៃ​ជា​ដៃគូ​ពិបាក​យក​ឈ្នះ​ណាស់។​​ដៃ​របស់​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​​រឹង​ជាង​មុន​ទៅ​ទៀត​​ហើយ​ជំនាញ​មួយ​ទៀត​នោះ​​គឺ​ចាប់​ជើង​ដៃគូ​ឲ្យ​ដួល។​


ឡុង ឡា ឈ្នះ​កន្លងមក
បញ្ជាក់​ដែរ​ថា​​កីឡាករ​​ឡុង​​ឡា​​របស់​កម្ពុជា​​នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ថៃ​​នា​ថ្ងៃ​ទី២​​ខែ​ធ្នូ​​២០១៨​​ក្នុង​កម្មវិធី​​Super​Champ។​​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​នឹង​ចាកចេញ​ពី​កម្ពុជា​នា​ថ្ងៃ​ទី៣០​​នេះ​ហើយ៕​

កម្មវិធីប្រកួតនៅថៃ

បញ្ចេញយោបល់
Loading...