ខ្ញុង៖ ​បើ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង គេ​ដក​ចេញ​ពី​សិល្បៈ​មែន ខ្ញុំ​សុខ​ចិត្ត​ដើរ​ចេញ

0
39
Loading...

ប៉ុន្មាន​ថ្ងៃ​មុន ​តារា​កំប្លែង ខ្ញុង ​បាន​និយាយ​ថា​នៅក្រុងព្រះសីហនុ ឥឡូវ​តម្លៃ​សណ្ឋាគារ​ ផ្ទះ​សំណាក់​និង​អាហារ​ហូប​ចុក​គ្រប់​បែប​យ៉ាង​មាន​ការ​ឡើង​ថ្លៃ​ខ្លាំង​មែនទែន។ ​ដោយ​កន្លែង​ខ្លះ ១​យប់​ដល់​១០០​ដុល្លារ​ក៏​មាន។

ការ​និយាយ​ដូច្នេះ ​បាន​ធ្វើ​ឱ្យ​មតិ​មួយ​ចំនួន​រិះគន់ ​ហើយ​ថា​ការ​និយាយ​អីចឹង​គឺ​ដូច​ប្រាប់​ឱ្យ​ប្រជា​ពល​រដ្ឋ​ឈប់​ទៅ​លេង​នៅ​កំពង់​សោម​អីចឹង​ដែរ។ ត្បិត​តែ​មាន​ការ​រិះគន់​មែន ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​ខ្លះ ​សរសើរ​ដែល​តារា​កំប្លែង​រូប​នេះ ហ៊ាន​និយាយ​ការ​ពិត​ដែរ ព្រោះ​ថា​នេះ​ ជា​បទ​ពិសោធ​របស់​នាង​ផ្ទាល់ ​ដែល​បាន​ទៅ​លេង​កំពង់សោម។

ជាមួយ​អ្នក​រិះគន់​និង​ចង់​ឱ្យ​នាង​ចេញ​វីដេអូ​បក​ស្រាយ​ពាក្យ​សម្ដី​របស់​ខ្លួន​នោះ ​ខ្ញុង ​បាន​និយាយ​យ៉ាង​ខ្លី​នៅ​ព្រឹកមិញ​នេះ​ថា បើ​គ្រាន់​តែ​នាង​និយាយ​ប៉ុណ្ណឹង គេ​ដក​ចេញ​ពី​សិល្បៈ​មែន នាង​សុខ​ចិត្ត​ដើរ​ចេញ។ នាង​មិន​ចង់​បកស្រាយ ឬ​និយាយ​អ្វី​ច្រើន​ទៀត​ទេ​ចំពោះ​រឿង​ខាង​លើ​នេះ៕

ជួប​ជាមួយ​តារា​កំប្លែង​ ហៅ​ខ្ញុង​ លាហើយ​កំពង់​សោម​ ឮគេ​ថា​១០០ដង​មិន​ស្មើ​បាន​ជួប​មួយ​ដង!

Posted by សម្ព័ន្ធ យុវជន on Sunday, November 25, 2018

ដោយ៖ សោម សីណា

បញ្ចេញយោបល់
Loading...