ញាំមី១ចាន អ្នកលក់គិតលុយ ២៥ដុល្លារ ខំស្រែកតវ៉ា តែទីបំផុត

0
18
Loading...

លោក​វ៉ាង​ជា​អ្នក​លក់​មី​គុយទាវ​នៅ​ស្ថានីយ៍​រថភ្លើង អស់​រយៈពេល​ជាង ២០​ឆ្នាំ​ហើយ ហើយ​២០​ឆ្នាំនេះ គាត់​ពុំ​ដែល​បង្ក​រឿង​ជាមួយ​អ្នក​ណា​ទេ ។​

គាត់​រក្សា​តម្លៃ មី គុយទាវ ១​ចាន ដូច​គេឯង ទោះ​ពេលខ្លះ​អ្នកលក់​ផ្សេងទៀត មានការ​ដេញជើង​ដំឡើងថ្លៃ​ក៏ដោយចុះ ។ ចំពោះ​គាត់​សីលធម៌​របស់​មនុស្ស​គឺ​សំខាន់​ជាងគេ​បង្អស់ ។​

ថ្ងៃ​នោះ​គាត់​កំពុង​ឆ្លៀត​ពេល​រថភ្លើង​មិន​ទាន់​មកដល់ ទម្រេត​ខ្លួន ក៏​មាន​ភ្ញៀវ​ប្រុស​ស្រី​២​រូប ជជែក​គ្នា​យ៉ាង​សប្បាយ​ចូល​មក​ហៅ​មី ១​ចាន​ធំ បរិភោគ​រួមគ្នា ។ គាត់​ប្រញាប់​ធ្វើ​មី​រួច ក៏​មក​ទម្រេត​លើ​កៅអី​វិញ ។​

​ស្រាប់តែ​ឮសូរ​ខ្លឹមសា​នៃ​ការជជែក​គ្នា​រវាង​បុរស និង​នារី ២​នាក់​នោះ គាត់​ចាប់ផ្តើម​មន្ទិលសង្ស័យ​… ។ នារី​នោះ​បាន​ស្រែកហៅ​ឲ្យ​គិតលុយ គាត់​ឆ្លើយ​យ៉ាង​ព្រងើយ​ថា ២៥​ដុល្លារ (​តាម​ធម្មតា​គឺ ៣​ដុល្លារ​ប៉ុណ្ណោះ​) ។ នារី​នោះ​ផ្ទុះ​កំហឹង​ស្រែក​ខ្លាំងៗ “​ស្អី​មី​មួយ​ចាន​យ៉ាងច្រើន ៥​ដុល្លារ ម្តេច​ក៏​កោរ​ម្លេះ​!? ។ លោក វ៉ាង ឆ្លើយ​យ៉ាង​ឱ​លំទោន​ថា ៖ បាទ ! ២៥​ដុល្លារ បើ​នាង​មិន​ព្រម ហៅ​ប៉ូលិស​មក ប៉ូលិស​នឹង​ប្រាប់​ថា ពិតជា​… ២៥​ដុល្លារ​មែន​ណា៎​! ។​

​ទោះបីជា​បុរស​នោះ​បាន​ឃាត់​ហើយ​ថា ២៥​ដុល្លារ ក៏ ២៥​ដុល្លារ​ទៅ កុំ​រញ៉េរញ៉ៃ​ធ្វើ​ស្អី​! ប៉ុន្តែ​នារី​នោះ​ពុំ​ព្រម ព្រោះ​វា​…​កោរ​ជ្រុល ។ នាង​ក៏​ទូរស័ព្ទ​ហៅ​ប៉ូលិស​ប្រចាំការ ។​

ប៉ូលិស​មកដល់ នាង​បាន​រាយការណ៍​យ៉ាង​ប្រញាប់ ពីអ្វី​ដែល​កើតឡើង ។ ប៉ូលិស​ក៏​ងាក​មក​សាកសួ​រលោក វ៉ាង ដែល​កំពុង​ឈរ​នៅ​ឆ្ងាយ​ពី​នារី​នោះ​បន្តិច ។ មួយសន្ទុះ​ប៉ូលិស​វិល​មក​បុរស​នោះ​វិញ ហើយ​ចាប់ផ្តើម​ធ្វើ​ការឆែកឆេរ ។ គេ​រកឃើញ​ឯកសារ​គួរឲ្យ​មន្ទិលសង្ស័យ​ជាច្រើន​នៅ​ក្នុង​កាបូប​បុរស​នោះ ហើយ​ក៏​ហៅ​ទៅ​ប៉ុស្តិ៍​ប៉ូលិស​ជា​មួយ ។​

…​ចំណែក​នារី​នោះ ក៏​អង្គុយ​ន​ហាង​របស់លោក​វ៉ាង ដើម្បី​រង់ចាំ ។ បុរស​ត្រកូល​វ៉ា​វ ដែល​ជា​ម្ចាស់​ហាង​ក៏​និយាយ​ប្រាប់​នារី​នោះ​ថា ៖ ខ្ញុំ​បាន​ស្តាប់ឮ​ការសន្ទនា​របស់​អ្នក​ទាំង​២ ទើប​ដឹងថា ពុំមែន​ជា​សង្សារ​អ្វី​ទេ ហើយ​បុរស​នោះ​កំពុង​បបួល​នាង​ចូល​ធ្វើការ​នៅ​ភោជនីយដ្ឋាន “​ជាន់ខ្ពស់​” ក្បែរ​នោះ ហើយ​ថែមទាំង​ប្រាប់ថា បើ​នាង​មាន​មិត្តភក្តិ​ឲ្យ​បបួល​មក នាង​នឹង​ទទួលបាន​ប្រាក់​អប្បរ​មា​បន្ថែម ។​

​ពេលនេះ​ខ្ញុំ​នឹង​ថា បុរស​នោះ​កំពុង​ព្យាយាម​នាំ​យក​នាង​ទៅ​…​លក់​ហើយ ទើប​ខ្ញុំ​រក​លេស​ឲ្យ​នាង​ហៅ​ប៉ូលិស​មក ។ មុន​នេះ​ខ្ញុំ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ហើយ ។​

នារី​វ័យ ១៩​ឆ្នាំ​រូប​នេះ ភ្ញាក់ខ្លួន​ព្រើត​ដឹងខ្លួន​ថា ប៊ិះ​ចាញ់បោក​មនុស្ស​ប្រុស ដែល​នាង​ទើប​ស្គាល់​តាម​បណ្តាញ​សង្គម ១​រយៈ​ខ្លី គេ​ថា​គេ​មាន​លុយ ហើយ​អាច​ជួយ​នាង​រក​ការងារ​ធ្វើ​បាន​នៅ​ទីក្រុង​…​។​ល​។​

​ចុង​ក្រោយ​មី​១​ចាន ២៥​ដុល្លារ ក៏​លោក​វ៉ាង​មិនបាន​យក ហើយ​ថែមទាំង​ទូរស័ព្ទឲ្យ​ឪពុក​ម្តាយ​របស់​នាង​មក​ទទួល​យក​កូន​ទៅ​វិញ ។ នេះ​ទើប​ជា​សីលធម៌​របស់​អ្នកលក់​មី​១​ចាន​… ២៥​ដុល្លារ ។​

​ក្មេងស្រី​ទាំងឡាយ អ្នក​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​កុំឲ្យ​ចាញ់បោក​គេ​ដោយ​ហេតុការណ៍​ផ្អែមល្ហែម​ឲ្យសោះ​ណា៎​! ៕

បញ្ចេញយោបល់
Loading...