បែកធ្លាយ​! ម្ចាស់​សំអាងការ «ម្កុដមាសខ្មែរ» ត្រូវគេ​ទម្លាយរូប​លើគ្រែ ទាក់ទងប្ដីគេ

0
22
Loading...

(ភ្នំពេញ)៖ ម្ចាស់សំអាងការ «ម្កុដមាសខ្មែរ» និងតារាហ្វេសប៊ុកដ៏ល្បីមួយរូប អ្នកនាង គង់ សុត្រាវី ត្រូវបានគេទម្លាយរូបនៅលើគ្រែ និងការលួចមានទំនាក់ទំនងជាមួយប្ដីគេ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ជាពិសេសគឺពីសំណាក់តារាល្បីៗ ដែលតែងតែថតសំអាងការឲ្យអ្នកនាង នាពេលកន្លងមក។

ជាការពិត អ្នកនាង គង់ សុត្រាវី ត្រូវបានអ្នាសិល្បៈ និងមហាជនទូទៅ ចាត់ទុកថា ជាតារាហ្វេសប៊ុក ដែលមានអ្នកគាំទ្រ និងមានភាពទាក់ទាញមិនចាញ់តារាសិល្បៈល្បីឈ្មោះមួយចំនួននោះទេ ដោយសារតែអ្នកនាងចូលចិត្តបង្ហោះរូបថតស្អាតៗឡូយៗទាក់ភ្នែក ស្របគ្នាដែលអ្នកនាង ក៏ជាម្ចាស់ជំនួញធំ២ គឺជាម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក ដែលភាគច្រើន គឺមានទំនាក់ទំនងជាមួយតារាល្បីៗ។

អ្នកនាងត្រូវបានគេចាត់ទុកថា ជាតារាហ្វេសប៊ុកល្បីល្បាញមួយរូប ហើយរូបថតលើគ្រែរវាងអ្នកនាង និងបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាអតីតឧកញ៉ាល្បីឈ្មោះ មានប្រពន្ធកូនស្របច្បាប់ទៅហើយ បានក្លាយជាប្រធានបទដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាព និងទិន្នន័យអាស្រូវមួយចំនួនត្រូវបានទម្លាយចេញ។ ការទម្លាយចេញនេះ ទំនងជាកើតចេញពីអតីតអ្នកជិតស្និទ្ធិរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក។

យោងតាមរូបថត ដែលបានបញ្ជូនមកកាន់ប្រភពច្បាស់ការណ៍ និងអ្នកលេងហ្វេសប៊ុកមួយចំនួន បុរសដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះ គឺអតីតឯកឧត្តម និងជាឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ភាគច្រើនក្នុងសង្គម និងជាបុរសសំបូរទ្រព្យមហាសាល ដែលស្ថាប័នយើងរក្សាសិទ្ធិមិនទាន់បង្ហាញមុខ។ រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរសដែលមានភរិយាស្របច្បាប់ហើយនោះ។

ឯកសារភាគច្រើនត្រូវគេទម្លាយថា គឺជាឯកសារក្លែងបន្លំ ដែលអ្នកនាងធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ប្រសិនបើរឿងរ៉ាវស្នេហាត្រូវបានបែកធ្លាយ ហើយស្រ្តីជាភរិយាដើមប្ដឹងរឹបអូសយក។ ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថា នឹងបកស្បែកអោយកាន់តែខ្លាំងបើតារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបត បានលួចបង្ហើបថា «វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវា ជាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណៈ ហើយទុកអោយភរិយាគេដឹង គេប្ដឹងវាអោយបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹងក្រោយ វាដើរអួតគេថាវាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ)ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។

ប្រភពទម្លាយរឿងនេះបន្តថា កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលអោយប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់។ យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ាប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់លានដុល្លារ។ ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះអោយកាន់តែខ្លាំង ដើម្បីបកស្បែកអោយច្បាស់ជាងនេះ។

ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី នៅមិនទាន់សុំការបញ្ជាក់នៅឡើយទេ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ ប៉ុន្តែយោងតាមរូបថតលើគ្រែដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកអោយអ្នកនាងលាងជម្រះពីការចោទប្រកាន់ ដោយសារតែបុរសសំបូរទ្រព្យនោះ ត្រូវគេស្គាល់ថាមានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។

យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីអោយមហាជនដឹងច្បាស់ថា អ្វីដែលបានទម្លាយចេញមានការពិតកម្រិតណា ហើយក៏ជាការលាងជម្រះនូវមន្ទិលសង្ស័យ ដ៏រសើបនេះផងដែរ៕

ប្រភព៖ Khmertalking

បញ្ចេញយោបល់
Loading...