គម្រោង​យក្ស​មួយ​របស់​ចិន នឹង​កែ​ប្រែ​ឆ្នេរ​ខេត្ត​ព្រះសីហនុ ជា​តំបន់​វិស្សមកាល​លំដាប់​ពិភពលោក

0
12
Loading...

បច្ចុប្បន្ន​ក្រុមហ៊ុន​ជា​ច្រើន​របស់​ប្រទេស​ចិន កំពុង​សម្រុក​ទៅ​ធ្វើ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ជា​ពិសេស​គឺ​វិស័យ​អចលនទ្រព្យ និង​សេវាកម្ម​ផ្នែក​កម្សាន្ត។ ជាក់​ស្ដែង ក្រុមហ៊ុន​ Prince Real Estate បាន​ប្រកាស​គម្រោង​យក្ស​របស់​ខ្លួន ក្នុង​ការ​កែប្រែ​ឆ្នេរ​មួយ​នៅ​ខេត្ត​ព្រះ​សីហនុ ឱ្យ​ក្លាយ​ទៅ​ជា​តំបន់​វិស្សមកាល​លំដាប់​ពិភពលោក។

គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន ជាគម្រោង​អភិវឌ្ឍន៍ចម្រុះដ៏ធំមួយ របស់​ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅក្នុង​ខេត្តព្រះសីហនុ។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា គម្រោង​នេះនឹង​លើកកម្ពស់​ក្រុងព្រះ​សីហនុឲ្យ​ក្លាយ​ជា​តំបន់​វិស្សមកាល​ឆ្នេរសមុទ្រ​លំដាប់ពិភពលោក។

ក្នុងទំហំអភិវឌ្ឍន៍​សរុប​ជាង ៣០០,០០០ ម៉ែត្រការ៉េ គម្រោង ព្រីនស៍ ធាន ស៊ី វ៉ាន នឹង​អភិវឌ្ឍ​ជាតំបន់​សេវាកម្ម​យ៉ាងទូលំទូលាយ ដោយមានចាប់ពីមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ និងបូទិក អាផាតមេន​រហូតដល់បន្ទប់​ស្នាក់នៅ​លំដាប់​ផ្កាយ៥ និងផ្កាយ៦។ គម្រោងនេះ​មានកន្លែងចតរថយន្ត​បែបបច្ចេក​វិឡាទំនើប និង​ធំទូលាយ​រហូត​ដល់ ២៥,០០០ ម៉ែត្រការ៉េ ដែល​ធ្វើ​ឲ្យអ្នក​អស់​ពីការ​បារម្ភក្នុង​ពេល​ធ្វើដំណើរ៕

បញ្ចេញយោបល់
Loading...