របៀបធ្វើ ឆាគ្រឿងក្នុងមាន់ស្លឹកខ្ទឹម

0
51
Loading...

គ្រឿងផ្សំ

  • ថ្លើម និង កោះមាន់ ៥ខាំ
  • ស្លឹកខ្ទឹម កន្លះខាំ ហាន់ប្រវែង១ថ្នាំងដៃ
  • ស្ករ ១ស្លាបព្រាបាយ
  • ទឹកត្រី ១ស្លាបព្រាបាយ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • អំបិលបន្តិច
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ប្រេងឆា ២ស្លាបព្រាបាយ
  • ខ្ទឹមសចិញ្រ្ចាំ ៤កំពិស
  • ម្ទេសទុំចិញ្រ្ចាំ ៥ផ្លែ
  • ម្ទេសផ្លោក ២ផ្លែហាន់ជាសរសៃតូចៗ
  • ទឹកបន្តិច

របៀបធ្វើ

  1. យកគ្រឿងក្នុងមាន់លាងទឹក ច្របាច់ជាមួយអំបិលអោយស្អាត រួចដាំទឹកស្រុះប្រហែលជា២នាទី។
  2. ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសចិញ្រ្ចាំ ឆាអោយប្រែពណ័។
  3. ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិដូចជា អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប ប្រេងខ្យង រំងាស់
  4. អោយស្ងួតទឹកបន្តិច សឹមថែមទឹកទុកអោយសាច់ឆ្អិនល្អ។
  5. ដាក់ម្ទេសផ្លោក និង ស្លឹកខ្ទឹមចូល ឆាពីរបីត្រឡប់ ភ្លករសជាតិតាមចំនូលចិត្ត ជាការស្រេច៕

អ្នកស្រី សុគន្ធារី

បញ្ចេញយោបល់
Loading...