តាន់ គឹមសួរ សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​គ្រួសារ​បរទេស​មួយ​ដែល​ការពារព្រៃឈើ​ខ្មែរ​អស់​ពេល​ជាង​ ៣០​ឆ្នាំ

0
4
Loading...

លោក BEN និងប្រពន្ធ ហើយនិង កូនស្រី ពីរ​នាក់ បានសម្រេចចិត្ត មករស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ និងបាន​ចូលរួម ចំណែក​ក្នុងការថែរក្សា អភិរក្ស​ព្រៃឈើ និង សត្វព្រៃ​ដ៍​មានតម្លៃ​ក្នុងប្រទេសកម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​មក​ហើយ។ ដោយសារ​តែ​ការ​ស្រលាញ់ ​និង​គោរព​ចំពោះ​លោក Ben ​ដែល​បាន​ចំណាយ​ពេល​ច្រើន​យ៉ាង​នេះ ដើម្បី​កម្ពុជា ​លោក តាន់ គឹមសួរ ​បាន​ប្រកាស​ថា​នឹង​ធ្វើ​ពិធី​មួយ​ដើម្បី​ជួយ​ដល់​លោក Ben ​វិញ។

លោក​បានធ្វើ​ការសម្រេចចិត្តប្រកាសសុំជំនួយពីសប្បុរជន រៀបចំការប្រគុំតន្រ្តីមួយ ដើម្បី​ជួយទំនុក​បម្រុងដល់​លោក Ben ឲ្យបំពេញបេសកកម្មបន្ថែម និង​បង្ហាញការថ្លែងអំ​ណរគុណដល់លោ​កផង​ដែរ។ “ទុកបន្តទៀតមិនបានទេ ទោះបីជាឥឡូវនេះមិនមានថវិកាដើម្បីធ្វើការងារមួយនេះក៏ដោយ។ ពួកយើងមានគម្រោងរៀបចំconcertមួយនៅថ្ងៃទី០៦ ខែមករាឆ្នាំ ២០១៩ ខាងមុខនេះ សូមពុកម៉ែបងប្អូនមេត្តាចូលរួមម្នាក់បន្តិចទៅដើម្បីធ្វើឲ្យគម្រោងនេះទទួលបានជោគជ័យ។

គោលបំណងដែលពួកយើងនឹងបង្កើតconcertនេះមាន៤ចំណុច៖ ១.ចូលរួមជួយដោះស្រាយវិបត្តិហិរញ្ញវត្ថុជូនបេនដើម្បីឲ្យគាត់អាចបន្តបេសកកម្មការពារព្រៃឈើនេះទៀត។ ២/ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍និងសារៈសំខាន់របស់ព្រៃឈើទៅកាន់ប្រជាជន។ ៣/ ដើម្បីបង្ហាញអំពីការលះបង់របស់បេនចំពោះព្រៃឈើកម្ពុជានិងធ្វើឲ្យទំនាក់ទំនងរវាងបេនជាមួយប្រជាជនឲ្យល្អប្រសើរ។ ៤/ ដើម្បីបង្ហាញបេនថា គាត់មិនឯកាទេ គឺមានពួកយើងចាំជួយផ្តល់កំលាំងចិត្តនិងជួយគាត់។ ពួកយើងមិនអាចធ្វើដូចបេនបានទេ តែពួកយើងអាចចូលរួមម្នាក់បន្តិចដើម្បីជួយដល់គាត់បាន ជួយជនជាតិបរទេសម្នាក់ដែលបានលះបង់សព្វបែបយ៉ាងដើម្បីការពារព្រៃឈើរបស់យើង។ ជឿជាក់ថាពួកយើងអាចរួមគ្នាធ្វើបាន»។ គួរបញ្ជាក់ផងដែរថា សកម្មភាពនេះ លោក តាន់ គឹមសួរក៏ធ្លាប់ធ្វើម្ដងដែរហើយ នាឆ្នាំ ២០១៨ នេះ”៕

ដោយ៖ សោម សីណា

បញ្ចេញយោបល់
Loading...