ខប់ៗ ឈុត​តំណាង​ជាតិ ​Miss Universe ​កម្ពុជា ​២០១៨ ​បាន​បញ្ចេញ​ហើយ​

0
10
Loading...

កម្ពុជាបានពាន Miss Grand ម្តងហើយលើកនេះបានយកឈុត​តំណាង​ជាតិ ​Miss Universe​ កម្ពុជា ​២០១៨ ​បាន​បញ្ចេញ​ជា​ផ្លូវការ​ហើយ ​ដោយ​មាន​ឈ្មោះ​ថា​ “ព្រះ​រាជាណា​ចក្រ​អច្ឆរយៈ”។

ឈុតនេះ​ត្រូវបានគ្រងដោយ បវរកញ្ញាចក្រវាលកម្ពុជា២០១៨ (MISS UNIVERSE CAMBODIA 2018) គឺ កញ្ញា រឿន ណាត វ័យ២១ឆ្នាំ ដែលនឹងធ្វើជាតំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួត បវរកញ្ញាចក្រវាលឆ្នាំ២០១៨ MISS UNIVERSE 2018។ ឈុតនេះបានចំណាយពេលដល់ទៅជាង ២ ខែ ក្នុងការច្នៃម៉ូត ព្រមទាំងចាយអស់ប្រាក់ដល់ទៅជាង ៣ពាន់ដុល្លារអាមេរិក។

ការប្រកួតវគ្គផ្តាច់ព្រ័ត្តជ្រើសរើសម្ចាស់មកុដបវកញ្ញាចក្រវាល (Miss Universe) ២០១៨ នឹងផ្សាយផ្ទាល់ចេញពី Impact Arena នៅទីក្រុងបាងកកនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ។

បញ្ចេញយោបល់
Loading...