លេង​ធម៌​ក្ដៅ ​បិទ​ស្ថានីយ៍​ប្រេង​១​កន្លែង​ដែល​លក់​មិន​គ្រប់​លីត្រ ចាក់​១០​បាន​៨​នោះ​ហើយ

0
12
Loading...

ភ្នំពេញ៖ តាម​ការ​រៀបរាប់​អោយ​ដឹង​ពី​លោក​ ផែង វណ្ណៈ ​មន្ត្រីកាំកុង​ត្រូល​សម្រេចចិត្ត​ ឃាត់​ខ្លួន​ម្ចាស់​ស្ថានីយ៍​ប្រេង​តេលា​ រស្មី​ ពិសី​ នៅ​ក្រុង​តាខ្មៅ​ ខេត្ត​ កណ្ដាល​ បញ្ជូន​ទៅ​តុលាការ​ ក្រោយ​ពី​បាន​រក​ឃើញ​ថា​ ស្ថានីយ៍​ប្រេង​នេះ​លួច​ប្រេ​ងដែលចាក់អោយភ្ញៀវ​ រហូតដល់​ទៅ​ ២០%​ មានន័យ​ថា​ ចាក់​ ១០​ លីត្រ​ បានតែ​ ៨​ លីត្រ​ហើយ។

មិន​ត្រឹម​តែ​លួច​លីត្រ​ប្រជាពល​រដ្ឋ​ទេ ​ស្ថានីយ៍​ប្រេង​​១​នេះ​ថែម​ទាំង​លួច​ គុណភាព​ពី​ប្រេងធម្មតា​ ទៅ​ប្រេងស៊ុបពែ័រ​ថែម​ទៀត។ ដូច្នេះ​ហើយ ទើប​បាន​ជា​សម្រេច​បិទ​កន្លែង​នេះ​តែ​ម្ដង ​ហើយ​ថែម​ទាំង​ឃាត់​ខ្លួន​ម្ចាស់​ស្ថានីយ៍​ទៅ​តុលា​ការ​ថែម​ទៀត​ផង។ ករណី​នេះ​អាច​នឹង​ស្រដៀង​នៅ​ករណី​ផ្សេង​ៗ​ទៀត​ដូចជា​នៅ​តាកែវ​ជា​ដើម។ ដូច្នេះ​ចាំ​មើល​ៗ ​ថា​តើ​នៅ​តាកែវ​មាន​វិធានការ​អ្វី​ដែរ?

បញ្ចេញយោបល់
Loading...