ភ្ញាក់ផ្អើល ​រដ្ឋមន្ត្រី​រូប​សង្ហា​នៃ​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី ប្រកាស​ចង់​ជួប​នារី​ខ្មែរ​…

0
27
Loading...

លោក ​Syed Saddiq រដ្ឋមន្ត្រី​រូប​សង្ហា​នៃ​ក្រសួង​យុវជន ​និង​កីឡា​ម៉ាឡេស៊ី មាន​បំណង​ចង់​ជួប​នឹង​យុវតី​កម្ពុជា​ម្នាក់​ ក្រោយ​ពីរូបនាង​បាន​ផ្ញើរ​អំណោយ​រូបតុក្កតា​ហេរ៉ូ​មួយ​ទៅ​កាន់​រូបលោក​ រួម​ជាមួយ​នឹង​សំបុត្រ​មួយ​ច្បាប់។​

​នារី​កម្ពុជា​រូប​នេះ​មាន​ឈ្មោះ​ ប្រាក់ មុន្នីរ័ត្ន។ ​នាងបាន​រៀបរាប់ពីក្ដីរំភើប​ និង​ថ្លែងអំណរគុណ​ទៅ​ដល់​ការ​ខំ​ប្រឹងប្រែង​ចំពោះ​កិច្ចការ​រ​បស់​លោក​កន្លង​មក​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​កម្លាំង​ជម្រុញ​ទឹកចិត្ត​ដល់​នាង​ថែម​ទៀត​ផង។ បន្ទាប់​ពី​ទទួល​បាន​សំបុត្រ និង​អំណោយ​របស់​នាង ​លោក​រដ្ឋ​មន្ត្រី​ Syed Saddiq ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ជា​ខ្លាំង ដោយ​បាន​ធ្វើ​ការ​អរគុណ​ដល់​រូបនាង​វិញ​ ព្រម​ទាំង​ប្រកាស​ថា ប្រសិន​បើមាន​ឱកាស​ទៅកម្ពុជា លោក​ក៏​មាន​បំណង​ចង់​ជួប​នាង​ផង​ដែរ៕

បញ្ចេញយោបល់
Loading...