រន្ធត់ណាស់!​ រថយន្តស៊េរីទំនើបគ្រឿងបើកបុកនិងម៉ូតូកង់បីឥណ្ឌាខ្ទាតទៅបុករថយន្តមួយគ្រឿងបណ្ដាលឲ្យ…

0
9
Loading...

ភ្នំពេញ៖ រថយន្តសេរីទំនើបមួយគ្រឿងទំនងជាស្រវឹងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាហើយខ្ទាតទៅបុករថយន្តមួយគ្រឿងទៀតបណ្ដាលឲរងការខូចខាតយ៉ាងដំណំឯម្ចាស់កង់បីរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង ១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ចកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៣១០ ទល់មុខហាង ( zear ) ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាបមថាបន្តបានប្រាប់គេឃើញរថយយន្ដស៊េរីទំនើបម៉ាក ភ័ចពណ៍ប្រផេះពាក់ស្លាក់លេខ ភ្នំពេញ 2BE-2212 បើកបរដោយបុរសជាជនជាតិខ្មែរមានគ្នា៣នាក់ទំនងជាស្រវឹងបើកបរពីទិសដៅពីកើតទៅលិច ពេលមកដល់ចំនុចកើតហេតុបានរេចង្កូតបានបុកម៉ូតូកង់បីឥណ្ឌាដែលពាក់ស្លាក់លេខ កណ្ដាល 1Z-1222ដែរបើកបរស្របទិសគ្នា ហើយបានខ្ទាតទៅបុករថយន្តម៉ាកព្រូសដែរកំពុងតែចតចោលនៅមុខហាង Zear បណ្ដាលអោយរងការខូចខាតពីខាងក្រោយយ៉ាងដំណំ ចំណែកឯម្ចាស់ម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ត្រូវបានរថយន្ដសង្រ្គោះបន្ទាន់យកទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯរថយន្តបង្កបានព្យាយាមបើករថយន្តរត់គេច តែត្រូវសម្ថកិច្ចនឹងប្រជាពលរដ្ឋបានដេញឃាត់បានត្រង់ចំនុចផ្លូវ៣៥០ ទល់មុខ( តារាងទាល់បាល់ ) ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រួចអោយរថយន្តបង្ករបើកមកកន្លែងកើតហេតុវិញដើម្បីដោះស្រាយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុបានធ្វើការសម្រួលភាគីទាំងពីរដោះស្រាយគ្នាតែភាគីទាំងទាំងពីនិយាយគ្នាមិនត្រូវក៏យករថយន្ដបង្ក និងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
បញ្ចេញយោបល់
Loading...