ក្មេងប្រុសក្រុងអង្គរនិយាយបាន ១៥ភាសា ដែលកំពុងតែល្បីខ្លាំង ស្រាប់តែលោកណុប ប៉ាយារិទ្ធ និយាយថា….

0
6
Loading...

ក្មេងប្រុសកម្ពុជាម្នាក់ដែលបានដើរលក់វត្ថុអនុស្សាវរីយ៍ នៅក្នុងតំបន់អង្គរខេត្តសៀមរាប បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍ម្នាក់រហូតនាងធ្វើការថតវិដេអូទុកដើម្បីផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ អ្វីដែលគេនឹកស្មានមិនដល់នោះគឺ ក្មេងប្រុសដែលនិយាយបានជាង១៥ភាសារូបនេះ ទទូលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ៕

គួរបញ្ជាក់ផងដែរថា ប្អូនប្រុសរូបនេះអាចនិយាយនិងចេះស្តាប់ប្រមាណជាង១៥ភាសា ដូចជា ចិន ជប៉ុន កូរ៉េ អង់គ្លេស អេសស្បាញ ហ្វីលីពីន ម៉ាឡេស៊ី បារាំង អាល្លឺម៉ង់ និងភាសាផ្សេងៗទៀត ទោះបីប្អូនមិនចេះគ្រប់ជ្រុងជ្រោយក៏ដោយ។ ទេពកោសល្យនិង សមត្ថភាពដ៏អស្ចារ្យមួយនេះ ប្អូនអាចចាប់យកភាសាបានយ៉ាងច្រើន ហើយប្អូនប្រុសបញ្ជាក់ថាគឺទទួលបានពីការបង្រៀនខ្លះៗពី អ្នកមគ្គុទេសទេសចរណ៍នៅខេត្តសៀមរាប នេះតែម្តងដោយមិនបានចូលសាលានោះទេ៕

ដោយលែកកាលពីប៉ុន្មានម៉ោងមុននេះស្រាប់តែលោក “ណុប ប៉ាយារិទ្ធ” ជាកំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានសរសេររៀបរាប់ថា:”កូនតូចនេះបើបានរៀនសូត្របន្ថែមទៅលើភាសារនិយាយដែលគេចេះស្រាប់មិនដឹងជាល្អយ៉ាងណាទេ 👍🏻👍🏻👍🏻”

សូមទស្សនាវីដេអូខាងក្រោម:

បញ្ចេញយោបល់
Loading...