នារីក្លាហាន២នាក់ បើករថយន្តព្រូសបុកទំលុះរបងផ្ទះប្រពលរដ្ឋ និងសំភារៈមួយចំនួនរងការខូចខាត..

0
4
Loading...

ភ្នំពេញ ៖ នារី​២នាក់បាន​ធ្វើដំណើរដោយរថយន្ដ​មួយ​គ្រឿង​ម៉ាក​ Prius ជ្រុលទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងពេញទំហឹង និងធ្លាយបុករះសម្ភារៈក្នុងផ្ទះមួយចំនួនរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើកកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ​6A
ក្នុងសង្កាត់​ព្រែកលៀប​ ខណ្ឌជ្រោយចង្វា​រ​ រាជធានីភ្នំពេញ​​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះគឺ មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AL-4485 ដែលធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុករបងផ្ទះ​ប្រជាពលរដ្ឋ​ដែលជាអ្នកប្រកបរបបជួសជុលម៉ូតូនៅជាប់ផ្លូវ ព្រមទាំងសម្ភារៈមួយចំនួនទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ក្រោយពេលកើតហេតុ នារីពីរនាក់ដែលរួមដំណើរជាមួយគ្នាក្នុងរថយន្តបង្ក ត្រូវបានសាច់ញាតិបញ្ចាស់ចេញពីកន្លែងកើតហេតុ ។ រីឯរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍គោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនីតិវិធី ៕

បញ្ចេញយោបល់
Loading...