របៀបធ្វើ នំពងទាចំហុយ

0
91
Loading...

នំពងទាចំហុយ ពេលឃើញពីរគ្រឿងផ្សំ និង បៀបធ្វើ យើងទាំងអស់គ្នាហាក់គិតថាវាងាយស្រួលធ្វើ ប៉ុន្តែធាតុពិតវាមិនដូចទៅនឹងអ្វីដែលយើងគិតនោះទេ។ ដូច្នេះទាល់តែសាកល្បងទាំងអស់គ្នាទើបដឹងថាវាមានភាពងាយស្រួលឬក៏លំបាក។
‎គ្រឿងផ្សំ‬

  • ម្ស៉ៅមី៧ខាំ
  • ស្ករស៧ខាំ
  • ពងទា១៦គ្រេាប់

‎របៀបធ្វើ‬

  1. គួសពងទារួចយកម៉ាស៊ីនវៃពងទា(វៃដៃក៏បាន)អោយឡើង។
  2. ដាក់ស្ករសចូលរួចវៃអោយឡើងម្តងទៀត។
  3. ដាក់ម្ស៉ៅមីចូលរួចវៃអោយឡើងម្តងទៀត (ស្រក់បន្តិច)។
  4. យកក្រដាស់ត្រាប់ចានគោមរួចចាក់ម្ស៉ៅពងទាចូលយកទៅចំហុយ២០នាទី ទៅ៣០នាទី។
  5. យកឈឹចាក់ធ្មេញដោតវាមើលបើមិនជាប់ម្ស៉ៅបានន័យថាឆ្អិន លើចុះជាការស្រេច។

បញ្ចេញយោបល់
Loading...