ក្រុមហ៊ុន Boeing ព្រមាន​រាល់​យន្តហោះ​ប្រភេទ 737 MAX លើពិភព​លោក អាច​ដាំក្បាល​ចុះធ្លាក់ភ្លាមៗ ដូចសោកនាដកម្ម​ឥណ្ឌូណេស៊ី

0
23
Loading...

ក្រុមហ៊ុន​ផលិតយន្តហោះ Boeing បាន​ព្រមាន​​ដល់​ក្រុមហ៊ុន​អាកាស​ចរ​ទូទាំង​ពិភពលោក លើ​បញ្ហា​យន្តហោះ​ប្រភេទ 737 MAX ដែល​អាច​នឹង​មាន​បញ្ហា​ដាំ​ក្បាល​ចុះ​ទៅ​ក្រោម​ភ្លាមៗ​ខណៈ​ពេល​ហោះ​ហើរ ដោយ​សារ​យន្តហោះ​ប្រភេទ​នេះ​អាច​មាន​ករណី​​កំហុស​បច្ចេកទេស​លើ​សិនស័រចាប់លក្ខណៈក្បាលនិង​កន្ទុយ​យន្តហោះ AOA (Angle of Attack) ដូចយន្តហោះ​ទើបធ្លាក់ចូលសមុទ្រ​នៅឥណ្ឌូណេស៊ីថ្មីៗនេះ។

បញ្ហា​កុង​ទ័រ AOA បាន​កើត​ឡើង​ចំពោះ​យន្តហោះ ប្រភេទ 737 MAX 8 នៃ​ជើងហោះហើរលេខ JT610 របស់​ឥណ្ឌូណេស៊ី​ដែល​បាន​សម្លាប់​មនុស្ស ១៨៩ យ៉ាង​កក្រើក​ពេញ​ពិភពលោក​ថ្មីៗ​នេះ។ បញ្ហាកំហុស​​នេះ ត្រូវ​បាន​បកស្រាយ​ក្រោយ​អ្នក​ជំនាញ​រក​ឃើញប្រអប់​ខ្មៅ​នៃ​យន្តហោះ​ឥណ្ឌូណេស៊ី​ដែល​បាន​ធ្លាក់ចូល​សមុទ្រ​នោះ។

​​ប្រព័ន្ធ​សិនស័រ​ AOA យន្តហោះ​ផ្តល់ទិន្នន័យ​មក​ពីលុត​ខុស​ ដោយ​វា​បានគណនា​ពី​កម្រិត​លក្ខណៈ​ក្បាល​យន្តហោះ​ខុសថា​ក្បាល​យន្តហោះ​ខ្ពស់​ឬមាន​លក្ខណៈ​បញ្ឈរ​ពេក តែ​ធាតុ​ពិត​យន្តហោះ​កំពុង​តែ​ហោះ​ត្រង់ធម្មតា​ទាំង​ក្បាល​និង​កន្ទុយ។ ដូច្នេះ​ពេល​សិនស័រ AOA ផ្តល់​​ទិន្នន័យ​មក​ខុស​ថា ក្បាល​យន្តហោះ​បញ្ឈរ​ពេក ប្រព័ន្ធ​សិនស័រ​ផ្សេងទៀត​នឹង​កំណត់​ឲ្យ​កន្ទុយ​យន្តហោះ​ហើប​ខ្ពស់ ដើម្បី​សម្រួល​​ឲ្យ​យន្តហោះ​ទាំង​មូល​ហោះ​បាន​ត្រង់​ស្មើ​លើ​អាកាស។

ដោយ​សារ​តែ​កំហុស​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​យន្តហោះ 737 MAX 8 ធ្លាក់ចូលសមុទ្រថ្មីៗនេះ ដែល​ហោះ​ត្រង់​ធម្មតា​សោះ បែរ​ជា​សិនស័រ AOA ផ្តល់សញ្ញា​មក​ដូចការ​រៀបរាប់ ទើប​ធ្វើ​ឲ្យ​យន្តហោះ​ត្រូវ​ដាំក្បាល​ចុះ​បុក​ចូល​សមុទ្រ​នាំ​មនុស្ស ១៨៩ នាក់ទៅជាមួយ​បង្ក​ជា​សោកនាដកម្ម​ដ៏ក្រៀមក្រំ​ដូច្នេះ។

ចំពោះ​ពីលុតទាំង​ពីរ​នឹង​កាន់​តែ​តក់ក្រហល់​ គ្រប់គ្រង​អ្វី​មិន​​កើត​ឡើយ ព្រោះតែ​ប្រព័ន្ធ​សិនស័រ AOA ទៅ​ជា​មានកំហុស​អំឡុង​ពេល​ហោះហើរ​លើអាកាស​ដូច្នេះ ហើយ​ដោយហេតុនេះ​ហើយ​ទើប​ក្រុមហ៊ុន Boeing ฺព្រមាន​រាល់ក្រុមហ៊ុន​អាកាស​ចរ​ដែល​កំពុង​ប្រើប្រាស់​យន្តហោះ​ប្រភេទ 737 MAX ត្រូវ​ត្រួតពិនិត្យ​ប្រព័ន្ធ AOA ឲ្យ​បាន​ម៉ត់ចត់​បំផុត ព្រោះ​វា​អាច​មាន​បញ្ហា​ដាំ​ក្បាល​ចុះ​ពេល​កំពុង​ហោះ​ហើរ​ដូចបានរៀបរាប់​ខាង​លើ៕

អត្ថបទ៖ រតនា

ប្រភព៖ Sky News

បញ្ចេញយោបល់
Loading...