នោះ ! DDos Attack បានពី KMS Tool ចំនួន 14% ដែល Hacker អាចគ្រប់គ្រងមេរោគមានលើកុំព្យូទ័រ សឹងគ្រប់ក្នុងស្រុកខ្មែរ លើកលែងតែអ្នកទិញ Licence

0
25
Loading...

ដោយយោងតាមទិន្នន័យនៃប្រភពវាយប្រហារបានឲ្យដឹងថា ១៤ ភាគរយបានពី KMS Tool (KMSPico) និង ប៉ុន្មានភាគរយផ្សេងទៀតបានពី កម្មវិធីផ្សេងៗដែលអ្នកប្រើ កុំព្យូទ័រ ទាំងឡាយដំឡើងដោយមិនដឹងខ្លួន។ ជាងនេះ KMS Tool គឺពេញនិយមខ្លាំងណាស់សម្រាប់ស្រុកខ្មែរយើងចូលចិត្តប្រើប្រាស់ Windows តែ Creak ប្រើដោយមិនចំណាយលុយ ទិញ Licence មិនថា ហាងកុំព្យូទ័រ ឬ កន្លែងក្រុមហ៊ុនទាំងតូចទាំងធំ ឬ អ្នកប្រើប្រាស់ទូទៅសុទ្ធតែប្រើ Creak ទាំងអស់។

យ៉ាងណាមិញ មិនត្រឹមតែ Windows Creak ទេ KMS គឺមានសមត្ថភាព ផ្តាច់ Licence ទាំង Microsoft Office ថែមទៀតផង ដែលជាហេតុធ្វើឲ្យកំលាំងនៃការវាយប្រហារ DDos កាន់តែខ្លាំង។ យោងតាមកាសែតអន្តរជាតិ TheGuardian បានបញ្ជាក់ ១ ឆ្នាំគឺ DDos Attack គឺវាយប្រហារ ១ ឆ្នាំម្តង ដើម្បីប្រមូលផ្តុំកំលាំងវាយប្រហារ មកពីគ្រប់តំបន់ទូទាំងពិភពលោក ដើម្បីឲ្យ Server និង internet ដំណើរយឺត សឹងគ្រប់ប្រទេស រួមទាំងខ្មែរយើងផងដែរ។

ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត​នានា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​បន្ត​បន្ទាប់ ពី​ការ​រអាក់រអួល ដោយសារ​អ៊ីនធឺណិត​យឺត​ពេក។ តាម​ពិត បញ្ហា​គឺ​បណ្ដាល​មក​ពី ISP ធំ​ៗ​នៅ​កម្ពុជា កំពុង​រង​ការ​វាយ​ប្រហារ DDoS ហើយ​វា​បាន​ប៉ះ​ពាល់​ដល់​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា EZECOM , ក្រុមហ៊ុន SI Net, ក្រុមហ៊ុន Digi និង​ក្រុមហ៊ុន Internet City Link ព្រម​ទាំង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។

បញ្ជាក់កាលពីម្សិលមិញបន្ទាប់​ពី​ក្រុមហ៊ុន Ezecom បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​រួច ក្រុមហ៊ុន Internet City Link ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដូច​គ្នា​ថា ISP ក្រុមហ៊ុន​បាន​រង​ការ​វាយ​ប្រហារ DDoS កម្រិត​ធ្ងន់​នៅ​ព្រឹក​ថ្ងៃ​ទី០៦ វិច្ឆិកា​នេះ ហើយ​វា​បាន​ធ្វើ​ឱ្យ​អ៊ីនធឺណិត​ផ្ដល់​ជូន​អតិថិជន មាន​ភាព​យឺត​យ៉ាវ​ជាង​សព្វ​មួយ​ដង។ ក្រុម​ការងារ​បច្ចេកទេស​ កំពុង​ធ្វើ​ការ​ដោះ​ស្រាយ​យ៉ាង​សកម្ម ហើយ​សូម​ឱ្យ​អតិថិជន​មាន​ការ​អត់​ធ្មត់​បន្តិច។

លោក ខូវ មករា អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បាន​បញ្ជាក់​ថា ក្រសួង​បានទទួល​ព័ត៌មាន ស្តីពីការវាយប្រហារ DDoS នេះកាល​ពីចុងសប្តាហ៍​មុន និងបាន​ចាត់ឲ្យមន្ត្រី នៃ​នាយកដ្ឋាន​សន្តិសុខព័ត៌មាន របស់ក្រសួង​ធ្វើការជាមួយ​ក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធើណិត ដែល​ជួបបញ្ហា​នេះ។ ដោយ​ក្រុមហ៊ុនមួយចំនួន​បានដោះស្រាយ ការវាយប្រហារ DDoS នេះរួចរាល់​ហើយ​ដែរ។

លោកអះអាង​ថា ការវាយប្រហារ DDos នេះ​មិនមែនទើប​តែកើត​នៅកម្ពុជាលើកទី១នោះទេ គឺកើតឡើង​ញឹកញយផងដែរ។ សម្រាប់បរទេស​វិញគឺ កើតឡើងស្ទើររាល់ថ្ងៃ។ លោក​បាន​ពន្យល់​ថា ការវាយប្រហារ DDos នេះ គឺជាការវាយប្រហារ ដោយធ្វើឲ្យល្បឿនអ៊ីនធើណិត ផ្តល់ឲ្យដល់អ្នក​ប្រើប្រាស់មានល្បឿនយឺត​ប៉ុណ្ណោះ មិនមែន​ជាការវាយប្រហារ​លួច​យក​ទិន្នន័យអ្វីឡើយ៕

ដោយ៖​ រដ្ឋា

បញ្ចេញយោបល់
Loading...