ឪពុកចុងថោកទាប ចាប់រំលោភកូនស្រីអាយុ១១ឆ្នាំ យ៉ាងព្រៃផ្សៃមួយយប់៤ដង…

0
36
Loading...

កំពង់ស្ពឺៈ កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅចំណុច ភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ឪពុកចុងអប្រិយម្នាក់ មានឈ្មោះ នឹល ពាវ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។ ត្រូវបានបងប្អូនជីដូនមួយកុមារី រងគ្រោះប្តឹងប៉ូលិសឲ្យចាប់វ៉ៃខ្នោះ ក្រោយពីបានចាប់រំលោភសេពសន្ថវៈលើកូនស្រី មានឈ្មោះ ធ.ច អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា បានសម្រេចក្នុងមួយយប់រហូត៤ដង។

នគរបាលបាននិយាយថា តាមការស្រាវជ្រាវ ម្តាយក្មេងស្រីរងគ្រោះ បានចេញទៅធ្វើការនៅភ្នំពេញ ដោយទុកក្មេងស្រីរងគ្រោះ និងប្អូនតូចរស់នៅជាមួយឪពុងចុង។ មុនពេលកើតហេតុ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យនិងបក្ខពួក មានឈ្មោះ ស៊ីម ភេទប្រុស អាយុ៣២ឆ្នាំ និងឈ្មោះ ប៉ា ហ៊ី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បាននាំគ្នាទិញថ្នាំញៀនយកមកជក់នៅផ្ទះ។ ក្រោយពីជក់គ្រឿងញៀនរួចក៏បែកផ្លូវគ្នា ទៅផ្ទះរៀងៗខ្លួន ដោយមានឱកាសល្អ បុរសជាឪពុកចុងបានធ្វើសកម្មភាពចាប់កូុនស្រីចុង របស់ខ្លួនរំលោភទាំងកំរោល រហូតបានសម្រេចដល់ទីជម្រៅ លុះព្រឹកឡើងយាយរបស់ក្មេងស្រីរងគ្រោះ បានមកហៅចៅ ឲ្យទៅហូបអាហារពេលព្រឹក ក៍ប្រទះឃើញចៅ ចេញឈាមតាមទ្វារមាស ក៍សួរនាំ នាងក៍ប្រាប់ថាឪពុកចុងរបស់នាងរំលោភ រហូតដល់ទៅ៤ដងឯណោះ ៕

បញ្ចេញយោបល់
Loading...