សាហាវណាស់ ! ប្រពន្ធរត់ទៅពួនផ្ទះអ្នកជិតខាង ប្ដីកេីតភ្លេីងប្រចណ្ននាំបក្ខពួកវាយម្ចាស់ផ្ទះ…

0
27
Loading...

កាលពីថ្ងៃទី៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅក្នុងភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានហេតុការណ៍មួយបានកេីតឡេីង បន្ទាប់ពីបុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ រហូតធ្វើឲ្យនាងភ័យខ្លាចរត់ទៅពួននៅផ្ទះអ្នកជិតខាង បណ្ដាលអោយបុរសជាប្ដីខឹង នាំបក្ខពួក៦នាក់ទៅវាយម្ចាស់ផ្ទះ​ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត

នេះបេីតាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ជនសង័្សយបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធ ដោយសាររឿងប្រចណ្ឌ ហើយគំរាម​សម្លាប់នាងទៀតផង។ ដោយសារតែមានការគំរាមកំហែងបែបនេះ ទើបនាងជាប្រពន្ធបានរត់ចោលផ្ទះទាំងយប់ទៅពួន នៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយចាក់សោពីខាងក្នុងជាប់បន្ទាប់ពីដឹងថា ប្រពន្ធរបស់ខ្លួនកំពុងលាក់ខ្លួន នៅក្នុងផ្ទះរបស់​ជនរងគ្រោះ ធ្វើឲ្យជនសង័្សយជាប្ដី​កាន់តែផ្ទុះនូវភ្លើងប្រចណ្ឌកាន់តែខ្លាំងឡើង ហើយហៅបក្ខពួក៥-៦​នាក់ មានដំបង និងកាំបិតគ្រប់ដៃ។ ភ្លាមៗនោះ ក្រុមជនបង្ក​បាននាំគ្នាព្រួតគ្នាឈ្លោះប្រកែកគ្នាជាមួយនឹងជនរងគ្រោះ ហើយនាំគ្នាវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដោយឡែកជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ទើបគេបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យប្រទេសវៀតណាម។ ប៉ុន្ដែក្រុមគ្រូពេទ្យវៀតណាម នៅតែមិនអាចជួយសង្រ្គោះបាន ហើយជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង១០ និង​១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ បន្ទាប់មកក្រុមគ្រួសារបាន​​ដឹកសាកសពត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី។ សមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ កែវ សុផា (ហៅអាតឿ) អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ កាលពីថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០១៨ ។ ចំណែកជនរងគ្រោះមានឈ្មោះ សុខ ស៊ឺង អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានលំនៅ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

 

បញ្ចេញយោបល់
Loading...