វីវរហើយ! Hacker បានវាយប្រហារ​ក្រុមហ៊ុន Internet ​ធំៗនៅ​កម្ពុជាអស់ហើយ

0
43
Loading...

ក្រុមហ៊ុន​ដែលផ្តល់សេវាអ៊ីនធើណេត​ (ISP) ធំ​ៗមួយចំនួន​នៅ​ប្រទេសកម្ពុជា នៅ​ប៉ុន្មាន​ថ្ងៃមក​នេះ​ បាន​រង​នូវការ​ប្រហារ DDoS ដែលបានធ្វើឲ្យការ​ចែកចាយ​អ៊ីនធើណេត ទៅ​ដល់អ្នកប្រើប្រាស់​មានល្បឿន​យឺត ខុស​ពី​ធម្មតា។

ក្រុមហ៊ុន EZECOM បានចេញសេចក្តីជូនដំណឹង​មួយ ដោយបញ្ជាក់ថា​ រយៈពេល​២ថ្ងៃកន្លង​មក គឺ​ថ្ងៃ​ទី​០៤ និង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន​របស់ខ្លួន បាន​រង​ការវាយប្រហារ DDoS កម្រិតធំ២ដង​ ហើយ​ជាកា​រវាយប្រហារដ៏ធំ​ជាងគេបំផុត​មួយ ក្នុង​ប្រវត្តិសាស្ត្រអ៊ីនធើណិត​នៅ​កម្ពុជា (ចរាចរណ៍​វាយលុកប្រមាណ 150 Gbps) ដែលសូម្បីប្រព័ន្ធការពារ DDos កម្រិត​ខ្ពស់​ក៏ពិបាក​នឹង​ទប់ទល់។

EZECOM បានប​ញ្ជាក់ថា ដោ​យសារតែ​ការវាយប្រហារនេះ ទើ​បប៉ុន្មាន​ថ្ងៃនេះ ​អតិថិជន​មួយ​ចំនួនរ​ងការ​ប៉ះពាល់ ដោយអ៊ីនធើណិត​មាន​ល្បឿន​យឺត​ និង​ជួប​ប្រទះ​ការ​រអាក់​រអួល​ផ្សេង​ទៀត។​ក្រុមហ៊ុន​អ៊ីនធើណិត​ធំៗដែលឃើ​ញថាបាន​ជួបប្រទះបញ្ហា​នេះ រួម​មានក្រុមហ៊ុន EZECOM , ក្រុមហ៊ុន ​SI Net, ក្រុមហ៊ុន​ Digi ​និង​ក្រុមហ៊ុនអ៊ីនធើណិត​មួយចំនួន៕

ដោយ៖ សោម សីណា

បញ្ចេញយោបល់
Loading...