ខ្លាំងបាត់​! សុំ​មិន​បាន ដាក់​គន្លឹះ​ចាប់បង្ខំ តែ​នាង​ឆ្លាត​ជាង..

0
10
Loading...

ខេត្តកណ្តាល ៖ គូស្នេហ៍​មួយគូរ​ស្គាល់គ្នា​យូរ​មក​ហើយ បាន​បបួល​គ្នា​ដើរ​លេ ង​រួច​បុរស​ជា​គូរ​ស្នេហ៍​ដឹក​នារី​រង​គ្រោះ​មក​បន្ទប់​ជួល​វិញ លួងលោម​សុំ​រួម​ភេទ មិន​ព្រមឱ្យ​រហូត​ចាប់​បង្ខំ តែ​សំណាងអាក្រក់​នារី​រង​គ្រោះ​តេ​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មក​ជួយ រួច​ចាប់​វាយ​ខ្នោះ​តែ​ម្តង កាលពី ម៉ោង​៩​និង​៤៣​នាទី ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ព្រែក​ត្រែង ឃុំ​ស​ត្បូ ស្រុក​ស្អាង​។

លោក​វរសេនីយ៍ សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​អាយុ​២២​ឆ្នាំ ជាក​ម្មកា​នី​រោងចក្រ មាន​ទី​នៅ​ក្នុងស្រុក​ស្អាង ចំណែក​ជនសង្ស័យ​ឈ្មោះ ឡេ​ង គឹ​ម​លាង អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​បេះ​ស្វាយ រស់នៅ​ភូមិ​ព្រែក​តា​សៅ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​។

លោក​អធិការ​បញ្ជាក់​ថា មុន​កើតហេតុ នៅ​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ជន​សង្ស័យ​និង​នារី​រង​គ្រោះ​ធ្លាប់​ស្គាល់​រាប់អាន​គ្នា ហើយ​ជនសង្ស័យ​បាន​ឌុ​ប​នារី​រង​គ្រោះ​ដោយ​ម៉ូតូ​ពី​ឃុំ​ស្វាយ​ប្រទាល មក​បន្ទប់​ស្នាក់​នៅ​របស់​នារី​រង​គ្រោះ ស្ថិត​ក្នុងស្រុក​ស្អាង​ខេត្តកណ្តាល​។ ពេល​មក​ដល់​បន្ទប់​ជួល​នារី​រង​គ្រោះ​មក​ក្រៅ​ទិញ​មី​២​កញ្ចប់ ឆុង​ហូប​ជាមួយ​គ្នា​ធម្មតា រួច​ហើយ​ជនសង្ស័យ​ក៏​និយាយ​លួងលោម​អង្វរ​សុំ​ស្រលាញ់​តែ​ពាក្យ​ដដែល​ៗ ប៉ុន្តែ​នារី​រង​គ្រោះ​មិន​ព្រម​ស្រលាញ់​។

លោក​អធិការ​បន្ត​ទៀត​ថា ពេល​នោះ​នារី រង​គ្រោះ​បាន​ដេញ​ឱ្យ​ជនសង្ស័យ​ទៅ​ផ្ទះ តែ​ជនសង្ស័យ​ក៏​ចូល​បន្ទប់ទឹក​លុបមុខ បន្ទាប់​មក​ទៀត​ក៏​ទៅ​ងូតទឹក ពេល​ចេញ​មក​វិញ​ស្លៀក​តែ​ខោ​លី​អូ​ដើរមក​ដាក់​គន្លឹះទ្វារ​បន្ទប់ ។ ពេល​នោះ​ម៉ោង​៨​និង​៤៣​នាទី​(​ថ្ងៃ​ដដែល) នារី​រង​គ្រោះ​ភិតភ័យ​យ៉ាង​ខ្លាំង​ក៏​ស្រែក​ឱ្យ​គេ​ជួយ​តែ​គ្មាន​អ្នក​ណា​ឮ​ទេ​។ ភ្លាម​នោះ​ជនសង្ស័យ​យកដៃ​ខ្ទប់មាត់​នារី​រង​គ្រោះ ហើយ​ក៏​ប្រតាយប្រតប់​គ្នា​លើ​ការ៉ូ ដោយ​ទ្រាំ​ពុំ​បាន ទើប​នារី​រង​គ្រោះ​អង្វរ និង​ព្រម​ប្រគល់​ខ្លួន​ឲ្យ​ជនសង្ស័យ​។

លោក​អធិការ​បន្ត​ថា ជាមួយ​គ្នា​នោះ​ជនសង្ស័យ​ក៏​យល់ព្រម ហើយ​ពេល​នោះ ជន​រង​គ្រោះ​ក៏​បាន​ទូរស័ព្ទ​មក​សន្តិសុខ​ថា មាន​គេ​ចាប់រំលោភ ។ ភ្លាម​នោះ​នារី​រង​គ្រោះ​បាន​ច្រាន​ជនសង្ស័យ ចេញ ក៏​ស្ទុះ​បើ​កក​ន្លឹះ​ទ្វារ​រត់​សំដៅ​មក​កន្លែង​សន្តិសុខ​រោងចក្រ​ឱ្យ​ជួយ​ខ្លួន​តែ​ម្តង​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍​បាន​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​រដ្ឋបាល​សាកសួរ ។ ហើយ​នៅ​ម៉ោង​១០​និង​៥៨​នាទី ថ្ងៃ​ទី​៣ វិ​ឆ្ឆិ​កា​នេះ លោក​ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្ដាល បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​បន្ត​អនុវត្ត​វត្ត​តាម​នីតិវិធី​៕

បញ្ចេញយោបល់
Loading...