ដឹងមូលហេតុដែលបង្ករអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នឹងឆេះរថយន្ត៤គ្រឿង..

0
5
Loading...

ក្រុងព្រះសីហនុ : អគ្គីភ័យដែលឆេះកន្លែងលក់សាំងច្រកដបនិងច្រកពីកាដុងតាមផ្លូវ (ក្រៅស្ថានីយ៍)នៅមុខផ្សារលើ កាលពីម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃ០៤​ ខែវិច្ឆិកា ២០១៨ ក្នុងនោះ តាមលោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនពន្លត់អគ្គីភយ័អោយPNN បានអោយដឹងពីមូលហេតុអគ្គីភយ័នេះ ដោយដកស្រង់សម្តីសាក្សីមកបញ្ជាក់ថា ដើមហេតុដោយសារមានម៉ូតូរុឺម៉កមួយគ្រឿងចូលទៅចាក់ប្រេងនៅកន្លែងលក់សាំងឈ្មោះ អុី ច្រឹប ហើយម្ចាស់ម៉ូតូពិសារបារី ពេលកំពុងចាក់ប្រេងសាំងក៍បណ្តាលអោយឆាបឆេះជាអគ្គីភយ័តែម្តង។ លោកស្នងការរងប្រាប់អោយដឹងពីការខូចខាតផងដែរថា ហេតុការណ៍នេះមានរថយន្តចំនួន៤
គ្រឿងនិងម៉ូតូរុឺម៉កមួយគ្រឿងបានឆេះខូចខាតទាំងស្រុង ឆេះអាគាររបស់ប្រៃសនីយ៍នៅក្បែរនោះមួយខ្នង ឆេះរោងលក់ប្រេងកន្លែងកើតហេតុនិងសម្ភារៈក្នុងរោងនេះទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។

ទោះជាយ៉ាងណាក្តី បើតាមលោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី មានប្រសាសន៍ថា ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមតាមរយៈអោយភាគីអ្នកលក់ប្រេងនិងម្ចាស់រុឺម៉កចូលខ្លួនមកកន្លែងសមត្ថកិច្ច ដើម្បីបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕

បញ្ចេញយោបល់
Loading...