ករណីអគ្គីភ័យឆេះកន្លែងលក់សាំងច្រកដបនិងច្រកសាំងពីដុងនៅតាមផ្លូវមុុខផ្សារលើ

0
35
Loading...

ក្រុងព្រះសីហនុ-(ដំណឹងបន្ថែមករណីអគ្គីភយ័ឆេះកន្លែងលក់សាំងច្រកដបនិងច្រកពីដុងតាមផ្លូវនៅមុខផ្សារលើ កាលពីម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃ៤វិច្ឆិកា២០១៨)
លោកឧត្តមសេនីយ៍ត្រីប៊ូ សុធីស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនពន្លត់អគ្គីភយ័អោយPNN ដឹងពីហេតុការណ៍អគ្គីភយ័នេះ ដោយដកស្រង់សម្តីតាមសាក្សីបញ្ជាក់ថាដើមហេតុដោយសារមានម៉ូតូរុឺម៉កមួយគ្រឿងចូលទៅចាក់ប្រេងនៅកន្លែងលក់សាំងឈ្មោះអុី ច្រឹប ហើយម្ចាស់ម៉ូតូពិសារបារី ពេលកំពុងចាក់ប្រេងសាំងក៍បណ្តាលអោយឆាបឆេះជាអគ្គីភយ័តែម្តង។ លោកស្នងការរងអោយដឹងពីការខូចខាតផងដែរថា ហេតុការណ៍នេះមានរថយន្តចំនួន៤គ្រឿងនិងម៉ូតូរុឺម៉កមួយគ្រឿងបានឆេះខូចខាតទាំងស្រុង ឆេះអាគាររបស់ប្រៃសនីយ៍នៅក្បែរនោះមួយខ្នង ឆេះរោងលក់ប្រេងកន្លែងកើតហេតុនិងសម្ភារៈក្នុងរោងនេះទាំងស្រុង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ និងថាអគ្គីភយ័បានរលត់ទៅវិញក្រោយរយៈពេលជាងកន្លះម៉ោង ជាមួយនិងកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភយ័និងក្រុមជួយសង្គ្រោះចម្រុះ។ ទោះជាយ៉ាងនេះក្តី បើតាមលោកឧត្តមសេនីយ៍ត្រីប៊ូ សុធីមានប្រសាសន៍ថា ករណីនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ថែមតាមរយៈអោយភាគីអ្នកលក់ប្រេងនិងម្ចាស់រុឺម៉កចូលខ្លួនមកកន្លែងសមត្ថកិច្ច ដើម្បីបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕

 

 

 

បញ្ចេញយោបល់
Loading...