ក្តៅៗ! អាប៊ុលឈួសសំរាម ថយកិនបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធម៌…

0
4
Loading...

ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់កំពុងរើសអេតចាយនៅលើគំនរសំរាម ក្នុងទីលានចាក់សំរាម ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវអាប៊ុល(អាឈួសដី)បណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ៣០នាទីល្ងាច ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ទឹម ធា ភេទប្រុសអាយុ៥២ ឆ្នាំមុខរបរ រើសអេតចាយ ស្នាក់នៅក្នុងទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ។ ដោយឡែកប្រពន្ធជនរងគ្រោះមានឈ្មោះ ស្រ៊ុន សុផា ភេទស្រីអាយុ២៨ ឆ្នាំមុខរបររើសអេតចាយ ស្នាក់នៅជាមួយប្ដី ។ ចំណែកអ្នកបើកអាប៊ុលមិនបានស្គាល់អត្ដសញ្ញានោះទេ ។

ស្ដ្រីជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិ ច្ចឲ្យបានដឹងថា នៅវេលាម៉ោង៤គត់និងប្ដីបាននាំគ្នាហូបបាយនៅកន្លែងគាត់រួចប្ដីគាត់បានចេញទៅរើសអេតចាយមុន ពេលដែលទៅរើសអេតចាយនោះក៏មានរថយន្ដចាក់សំរាមបើកមកប្ដីរបស់គាត់បានគេចចុះគេឡើងបណ្ដាលឲ្យដួលផ្កាប់មុខ ខណៈដែលដួលផ្កាប់មុខនោះក៏ត្រូវអាប៊ុល(អាឈួស)រយ៉ែថយក្រោយក៏កិនបុរស្សរបស់គ្រោះស្លាប់ភ្លាមមួយរំពេច ភ្លាមៗនោះអ្នកបើកអាប៊ុលបានបើកចេញពីកន្លែងកើតហេតុ រួចចុះរត់គេចខ្លួនបាត់សម្រោល ។

 

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលរើសអេតចាយនៅលើគំនរសំរាមបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើកំណត់ហេតុ ។ ចំណែកសាកសពត្រូវបានសមត្ដកិច្ចហៅរថយន្ដសាម៉ុយដឹកយកទៅវត្ដឬស្សីសាញ់ ដើម្បីប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បញ្ចេញយោបល់
Loading...