ញាក់សាច់! OPPO Find X តម្លៃជិត១០០០ដុល្លារ ត្រូវយកមកទម្លាក់ឆៅៗគ្មានស្តាយ…

0
5
Loading...

ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលរៀបចំឡើងដោយក្រុមហ៊ុន OPPO កាលពីពេលថ្មីៗនេះ ក្រុមការងារ Khmerload បានមានឱកាសចូលទៅទស្សនាដោយផ្ទាល់នៅក្នុងរោងចក្រផលិត និងតំឡើងទូរសព្ទស្មាតហ្វូនរបស់ក្រុមហ៊ុន OPPO ដែលជាក្រុមហ៊ុនស្មាតហ្វួន លំដាប់ទី៤ នៅទូទាំងពិភពលោក។

ណើរទស្សនា ខ្សែសង្វាក់ផលិតកម្មផលិត និងតំឡើងទូរសព្ទ OPPO R17 Pro ជាទូរសព្ទថ្មីចុងក្រោយ ដែលមិនទាន់មានវត្តមានលក់នៅលើទីផ្សារកម្ពុជានោះ យើងក៏បានទៅដល់បន្ទប់ពិសោធន៍មួយ ដែលកំពុងធ្វើការតេស្តសាកល្បងទូរសព្ទ OPPO Find X និង Find X-Lamborghini Version ដោយបានបោក បោះ ឆ្កូត ទម្លាក់ពីកម្ពស់ជិត ២ម៉ែត្រ ស្តែងៗ គ្មានស្តាយស្រណោះ។

ការធ្វើតេស្តសាកល្បងលើភាពរឹងម៉ាំនៃកំពូលស្មាតហ្វូនចុងក្រោយរបស់ OPPO ដែលមានលក់លើទីផ្សារ និងមានតម្លៃរៀងក្រាស់មួយនេះ គឺត្រូវបានធ្វើឡើងជាច្រើនដំណាក់កាល មិនថាការទម្លាល់ពីទីខ្ពស់ ពីផ្ទៃអេក្រង់ខាងមុខ-ក្រោយ និងគ្រប់ជ្រុងស្ទើរសុះសាច់នោះទេ ថែមទាំងមានការធ្វើតេស្តលើកម្រិតឆ្កូតនៃផ្ទៃទូរសព្ទ ប៊ូតុងចុច និងផ្នែកជាច្រើនទៀតនៅលើទូរសព្ទមួយនេះ ពីសំណាក់អ្នកជំនាញបច្ចេកទេស។

បើតាមសម្តីរបស់អ្នកជំនាញនៅក្នុងរោងចក្រផលិត និងតំឡើងទូរសព្ទ OPPO ផ្ទាល់ បានឲ្យដឹងថា ការធ្វើតេស្តលើទូរសព្ទនីមួយៗ អាចមានចំនួនពី ៣ម៉ឺនដល់ ១០ម៉ឺនដងឯណោះ ដោយការធ្វើតេស្តទាំងនេះគឺដើម្បីធ្វើឲ្យប្រាកដថា រាល់ទូរសព្ទរបស់ OPPO ទាំងអស់ដែលចេញលក់ទៅដល់ដៃអតិថិជន សុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់បំផុត និងធានាគុណភាពក្នុងការប្រើប្រាស់៕

បញ្ចេញយោបល់
Loading...