លោក​ ឆន សុវណ្ណារាជ​ ​នឹង​កូនក្រុមរបស់ខ្លួនគឺកញ្ញា​ ប៉ាច គីមមួយ បានបង្ហាញពីរអារម្មណ៍ឈឺចាប់រួមគ្នានៅក្នុងបចម្រៀងមួយបទដែលមានចំណងជើងថា «ឈឺខ្លាំងស្រលាញ់ខ្លាំង»

0
38
Loading...

ថ្ងៃនេះ សូមលើកយកពី ​តារាចម្រៀងផលិតកម្មឋិតនៅក្នុងយហង្សមាស ប៉ាច គីមមួយ បានចាប់ដៃគូ​ជាថ្មីរួមគ្នាជាមួយនិងលោក ឆន សុវណ្ណារាជ ដែលជាគ្រូបង្វឹកនាងផ្ទាល់ នៅក្នុងគ្រាមួយនៃកម្មវិធីប្រឡងចម្រៀង​លំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១ បង្កើតបានជាស្នាដៃ «ឈឺខ្លាំងស្រលាញ់ខ្លាំង» ដែលជាបទចម្រៀងរបស់ពួកគេទាំពីរអ្នកផ្ទាល់ ដែលបង្ហាញពីនារីម្នាក់ខំស្រលាញ់សង្សាររបស់តែខាងប្រុសហាក់ដូចជាមិនខ្វាយខ្វល់ទាល់តែសោះ រហូតដល់ ឆន សុវណ្ណារាជ ចូលខ្លួនមកណែនាំឲ្យអ្នកនាង គីមមួយ ចេះស្រលាញ់ខ្លួន។

នេះជាលើកទី២ ហើយដែល ឆន សុវណ្ណារាជ និងកូនក្រុមរបស់លោក នាង ប៉ាច គីមមួយ បានច្រៀងរួមគ្នា ខណៈកាលពីឆ្នាំ២០១៧ ចេញបទ «ក្បាច់ម៉ែចែកឲ្យ» ដែលបានបង្ហោះបង្ហាញលើទីផ្សារ តែពុំសូវទទួលបានការគាំទ្រច្រើននោះទេ មានតែចំណងដៃថ្មី «ឈឺខ្លាំងស្រលាញ់ខ្លាំង» ដែលតារាស្រីទទួលបានប៊ូតុង២ ឆន សុវណ្ណារាជ និង ណុប បាយ៉ារិទ្ធ, នាង គីមមួយ ហាក់បង្ហាញក្តីសង្ឃឹមធំថា «ល្បី»។ បន្ថែមលើនោះ តារាទើបដើរកម្សាន្តនៅក្រៅស្រុក ឆន សុវណ្ណារាជ ក៏បង្ហាញក្តីឈឺចាប់ក្នុងចម្រៀងថា «ស្រលាញ់ប៉ុណ្ណាឈឺចាប់ប៉ុណ្ណឹងដូចគ្នា»។

បញ្ចេញយោបល់
Loading...