សុំសរសើរ!! ជនសង្ស័យ២នាក់ លាក់គ្រឿងញៀន ក្នុងផ្លែសាវម៉ាវ នាំចូលពន្ធនាគារ ត្រូវឃាត់ខ្លួន បញ្ជូនទៅ…

0
17
Loading...

រតនគិរីៈ កាលពីវេលាម៉ោង១៦ៈ៣០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី។ បើតាមមន្ត្រីពន្ធនាគារប្រាប់ឲ្យដឹងថា ជនសង្ស័យ ទី១.មានឈ្មោះ ថេង តារា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់ លាក់ទុកក្នុងផ្លែសាវម៉ាវដឹកជញ្ជូន តាមម៉ូតូចូលទៅក្នុងកន្លែងពន្ធនាគារ។
ក្រោយពីប្រើវិធានជំនាញ ជនសង្ស័យខាងលើបាន ឆ្លើយសារភាព រួចកម្លាំងជំនាញឈានទៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចហាងម៉ាស្សាយីហោ ស្រីខួច មានហេង ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង មានឈ្មោះ ឆេង សុខចាន់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។

ប្រភពព័ត៌មានខាងលើ បញ្ជាក់ឲ្យដឹងទៀតថា សារធាតុញៀនលាក់ទុកក្នុងផ្លែសាវម៉ាវនេះ ផ្ញើទៅឲ្យឈ្មោះ សុច ហៃ កំពុងជាប់ឃុំ ក្នុងពន្ធនាគារភ្នំស្វាយ។ វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាម.សថ្លា សង្ស័យសារធាតុញៀន១កញ្ចប់ ទំងន់០,៣៣ក្រាម ម៉ូតូ១គ្រឿង ខ្សែដៃ១ខ្សែ ធ្វើពីលោហៈធាតុព៌ណលឿង ចិញ្ចៀន១វង់ ធ្វើពីលោហៈធាតុព៌ណលឿង។

បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងអនុវត្តតាមនីតិវិធីច្បាប់ ៕

បញ្ចេញយោបល់
Loading...