ខ្លោចចិត្ត! ពេលបានដឹងពីមូលហេតុ ដែលម្តាយ ឪពុកម្តាយក្មេងស្រីពីរនាក់ បងប្អូន ត្រូវជនតិរិច្ឆាន រំលោភសម្លាប់ យ៉ាង…

0
11
Loading...

ករណីរំលោភសម្លាប់ កាលពីថ្ងៃទី១៧ ​ខែតុលា ដោយពីរនាក់បងប្អូនបានស្លាប់បាត់បង់ជីវិត ដោយសារជនលោភកាមម្នាក់ បំពានផ្លូវភេទ ហើយសម្លាប់ញាត់ក្នុងធុង ដែលជាហេតុធ្វើឲ្យមហាជនមានការខ្លោចចិត្តអាណិតក្មេងស្រីទាំងពីនាក់នោះយ៉ាងខ្លាំង។ករណីរំលោភសម្លាប់ កាលពីថ្ងៃទី១៧ ​ខែតុលា ដោយពីរនាក់បងប្អូនបានស្លាប់បាត់បង់ជីវិត ដោយសារជនលោភកាមម្នាក់ បំពានផ្លូវភេទ ហើយសម្លាប់ញាត់ក្នុងធុង ដែលជាហេតុធ្វើឲ្យមហាជនមានការខ្លោចចិត្តអាណិតក្មេងស្រីទាំងពីនាក់នោះយ៉ាងខ្លាំង។

អ្នកស្រីដែលត្រូវជាម្តាយក្មេងស្រីទាំងពីរនាក់នេះបានប្រាប់ថា ” ម្តាយ​នីមួយៗ​ គ្មាន​នរណា​ចង់​បែក​ពី​កូន​ដែល​កំពុង​ពេញ​ស្រឡាញ់​ហ្នឹង​ទេ។ ចង់​តែ​នៅ​ជិត​កូន ប៉ុន្តែ​ដោយ​លក្ខណៈ វា​ជីវភាព​វា​ក្រ​មែន​ទែន ដល់​ថ្នាក់​ដល់​យើង​មិន​ដឹង​រក​អី​នៅ​នេះ ដែល​អាច​សង​គេ​បាន”។

ម្តាយក្មេងស្រីរបស់កុមារីរងគ្រោះទាំងពីអ្នកនោះមានឈ្មោះថា ធីតា អាយុ​៣៤​ឆ្នាំ មានប្រសាសន៍ថា អ្នកស្រី​ទៅ​ភ្នំពេញ​បាន​រយៈពេល​៤ថ្ងៃ​ ហើយ​ប្តី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បានរយៈពេល​៥​ថ្ងៃ មុន​នឹង​មាន​ហេតុការណ៍​នេះ​កើត​ឡើង។ នៅពេលដែលអង្គុយនៅកន្លែងកើតហេតុម្តងៗ ធ្វើឲ្យអ្នកស្រីមានឈឺចាប់យ៉ាងខ្លាំង។ អ្នកស្រីបានប្រាប់ទៀតថា ដោយសារតែត្រូវសងបំណុលគេជិត១លានរៀល នៅចុងឆ្នាំនេះ ទើបពីអ្នកប្តីប្រពន្ធសម្រេចចិត្តចាកចេញពីផ្ទះដើម្បី ទៅរកការងារធ្វើ ដើម្បីដោះបំណុលគេ ។

អ្នកស្រីក៏បានប្រាប់បន្តទៀតថា ការចាកចេញពីផ្ទះកំណើត ស្ថិត​ក្នុង​ភូមិថ្មី ឃុំ​ផ្សារ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មិនមែនជាការងាយស្រួលនោះទេ ណាមួយអាណិតកូនស្រីដែលកំពុងឋិតក្នុងការចិញ្ចឹមបីបាច់ តែបែរជាត្រូវចេញពីកូនសំលាញ់ ទៅឆ្ងាយទៅវិញ ។ អ្នកស្រី ធីតា​ ថា គាត់ជំពាក់លុយគេជិត៧ឆ្នាំមកហើយ និង​មិន​បាន​បង់​ការ​ប្រាក់​សង​គេ ជិត​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នេះ​នាំ​ឲ្យ​អ្នកស្រី​សម្រេច​ចិត្ត​ចាក​ចេញ​ពី​កូន​ទៅ​ស្វែង​រក​ការងារ​នៅ​ភ្នំពេញ។ ហើយដីដែលអ្នកស្រីនៅរាល់ថ្ងៃនេះ គឺជាដីរបស់បងប្អូនឲ្យអ្នកស្រីសង់ខ្ទមស្នាក់នៅ អ្នកស្រីពុំមានដីនោះទេ។ ពេលនៅផ្ទះអ្នកស្រីមាន​មុខរបរ​មិន​ប្រាកដ​នោះ​ទេ គឺ​ប្រមូល​ស្លឹក​ធ្វើ​កន្រ្តក កញ្ជើ និង​ដើរ​រក​សត្វ​អង្រង​ក្នុង​ព្រៃ យក​ទៅ​លក់​នៅ​ទីផ្សារ។

អ្នកស្រី ធីតា ម្តាយ​ជន​រង​គ្រោះ បាន​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធ្វេសប្រហែស​របស់​អ្នកស្រី​ដែល​បាន​ផ្ញើ​កូន​ឲ្យ​បង​ប្អូន​មើល​ថែ ហើយ​អ្នកស្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​សុវត្ថិភាព​របស់​ក្មេង​ផង​ដែរ។អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចូល​ក្នុង​ផ្សារ​កំពង់​ឆ្នាំង គេ​និយាយ​ដូច​បង្ហោះ​ហ្វេស​ប៊ុក​ដែរ។ បង​អី​ម្នាក់​ហ្នឹង គេ​ស្គាល់​ខ្ញុំ ​ព្រោះ​ខ្ញុំ​ធ្លាប់​លក់​អង្ក្រង​នៅ​ហ្នឹង។ គេ​ថា​អ្ហែង​ កូន​ប៉ុណ្ណា​ណី​អស់​ហើយ មិន​សម​ណា​អ្ហែង​ដើរ​ចេញ​ចោល​កូន​ឲ្យ​នៅ​តែ​ឯង។ ធ្វើ​ម្តាយ​គេ ទុក​ឲ្យ​កូន​ស្រី​ពីរ​នាក់​នៅ​តែ​ឯង។ ខ្ញុំ​ដើរ​ចេញ​មក ខ្ញុំ​អត់​តប​ជាមួយ​គេ​ទេ ព្រោះ​ខ្ញុំ​នឹក​ឃើញ​ថា​ ខ្លួន​ខ្ញុំ​វា​ខុស​ដែរ ប៉ុន្តែ​លក្ខណៈ​ដែល​ខ្ញុំ​ខុស​ហ្នឹង គឺ​ខ្ញុំ​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​គ្រួសារ​របស់​ខ្ញុំ»៕

បញ្ចេញយោបល់
Loading...